ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានស្នើសុំឲ្យក្រុមហ៊ុនវិនិយោគ និង តំណាងមេដឹកនាំសហករជាង៣០ មកពី១០ខេត្ត ភាគខាងត្បូង នៃប្រទេសថៃ ជួយពិនិត្យ លទ្ធភាពនៃ សក្ដានុពលវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៍ ក្នុងនាមប្រទេស កម្ពុជា ថៃ ជាសមាជិកសមាគមអាស៊ានសេដ្ឋកិច្ច នេះជាការ ស្នើសុំរបស់លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ខណៈ ដែលលោកទទួលជួបពិភាក្សា ការងារ ជាមួយលោកsoles talip តំណាងអ្នកវិនិយោគវិស័យកសិកម្ម វិស័យទេសចរណ៍ អចលនទ្រព្យ ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
លោក Soleh Talip សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យ Fatani ប្រទេសថៃ និង ជាតំណាង សហករទាំង៣០ បានលើកឡើងថា៖ ដោយមើលឃើញពីសំទុះ នៃសក្តានុពលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងឳកាសនៃសាមាហរណកម្មអាស៊ាន ដែលនឹងចាប់ ផ្តើមដំណើរការនាចុងឆ្នាំ២០១៥នេះ យើងខ្ញុំនឹងពិនិត្យលទ្ឋភាព ដើម្បីមកធ្វើវិនិយោគនៅកម្ពុជា និង បន្តពង្រឹងទំនាក់ទំនងលើវិស័យនេះ ឲ្យកាន់តែទូលំទូលាយ ។ លោកបន្តថា៖ សព្វថ្ងៃសហករ របស់លោកដែលមានតំណាងអញ្ជើញមកចំនួន៣០នេះ មានសមាជិកដល់ទៅ៣សែននាក់ និង មានដើមទុនជាង ៥២ពាន់លានបាត កំពុង តែដំណើរការប្រតិបត្ដិការ នៅតាមបណ្ដាសាខាក្រុមហ៊ុន ៣ប្រទេស,ឡាវ ,វៀតណាម និងម៉ា ឡេស៊ី និងមានគម្រោងបោះទុនវិនិយោគទៅក្នុងទីផ្សារ ក្នុងតំបន់ និងក្រៅតំបន់បន្ថែមទៀតផងដែរ។
លោកអូស្មាន ហាស្សាន់ បានលើកឡើងថា៖ កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ មិនក្រោម៧ភាគរយក្នុង១ឆ្នាំ ហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៥ក្នុងពិភពលោក ដែលមាន កំណើនសេដ្ឋកិច្ចល្អប្រសើរ។ ទាំងនេះ ជាសក្តានុពល និងឳកាសនៃការបើកផ្លូវជាបន្តបន្ទាប់ សម្រាប់កិច្ចសហប្រតិបត្តិការឲ្យអ្នកវិនិយោគនៅកម្ពុជា ហើយជាការស្វាគមន៍ សមាហរណកម្មអាស៊ាន ខាងមុខនេះ កម្ពុជារំពឹងថា នឹងមានវិនិយោគិនអន្តរជាតិ កាន់តែច្រើនឡើងថែមទៀត ដែលនឹងមកបណ្តាក់ទុកដំណើរការវិនិយោគនៅកម្ពុជា បានកាន់តែច្រើនឡើងថែមទៀត ។
លោកបន្ដថា៖ កម្ពុជាទទួលស្វាគមន៏ជានិច្ច នូវរាល់អ្នកវិនិយោគទុនបរទេសឲ្យមកធ្វើការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា កាន់តែច្រើននិងថែមទំាងជួយជ្រោមជ្រែង ការពារផលប្រយោជន៏ ដោយភាពសុខដុមរមនីយកម្ម ដល់បណ្ដាអ្នកវិនិយោគទុនទំាងនោះ ឲ្យទទួលបានទំនុកចិត្ដនិងភាពកក់ក្ដៅពីរាជរដ្ឋាភិបាលថែមទៀតផង។ បច្ចុប្បន្ន អ្នកវិនិយោគទុនជាច្រើន កំពុងត្រូវបានការការពារ ពីរាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្ដគ្រប់បែបយ៉ាង នេះដោយមានការដឹកនំា ប្រកបដោយកិត្ដិបណ្ឌិតដ៏ត្រឹមត្រូវ របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ៕