ឆក់​ខ្សែ​ក​ពី​ក្មេង​ស្រី​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ដេញ​រត់​ចោល​ម៉ូតូ​មួយ​គ្រឿង​

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ​មាន​គ្នា​៣​នាក់​បានធ្វើសកម្មភាព​ក់​ខ្សែ​ក​ ពី​ក្មេង​ស្រី​ដែល​កំពុង​ជិះ​កង់ ​តែ​មិន​បាន​សម្រេច​ត្រូវ​សមត្ថ​កិច្ច​ឃើញ​ដេញ​តាម ធ្វើ​អោយ​ជនស​ង្ស័​យ​ភ័យ​ហើយ​ផ្តួល​ជិះ​ម៉ូតូ​ចោល ​រត់​យក​តែ​រួចខ្លួន​ ។​

de

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ជិត​វត្ត​អង្គ​តា​មិ​ញ​ ស្តិ​ត​ក្នុងភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ស្រី​ម្នាក់​ បាន​ជិះ​កង់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ ព​ណ៍​សលាយ​ខៀវ​ ពាក់​ស្លាក់​លេខ ​ភ្នំពេញ ​2X 9328​ បាន​ជិះ​ក្បែ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ ពី​ក្មេង​ស្រី​តែ​មិន​បាន​ស្រេច​ធ្វើ​ជន​រង​គ្រោះ​ដូ​ល​កង់​ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេច​គៀប​ជួន​ត្រូវ​សមត្ត​កិច្ច​ដែល​កំពុង​ល្បាត​ប្រទះ​ឃើញ​បាន​ជិះ​ដេញ​បាន​ប្រមាណ​១​គីឡូ​ដី​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​ដួល​ហើយ​នាំ​គ្នា​រត់​យក​តែ​រួចខ្លួន​ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថ​កិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​ស្វែងរក​តាម​រយះ​ស្លាក់​លេខ​ម៉ូតូ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

swe

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print