ក្រុម​ចោរឆក់​យ៉ាង​សកម្ម​អស់​ល័​ក្ខ​ត្រូវ​ពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​ ទើប​ប្រគល់​ឲ្យ​សមត្ថ​កិច្ច

ចែករំលែក៖

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​វ័យ​ម្នាក់​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​តាម​ដងផ្លូវ​បាន​សម្រេច ​ហើយ​នាំ​គ្នា​ព្យាយាម​បើក​ម៉ូតូ​រត់គេច​បាន​ចំងាយ​ជាង​១០០​ម៉ែត្រ​ ត្រូវអស់លក្ខណ៍​ បែរ​ជា​ធ្លាក់​ជនសង្ស័យ​01​នាក់ ​ជិះ​ខាងក្រោយ​គេ​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ចាប់​បាន​ ស្វាគមន៍​ យ៉ាង​ចាស់ដៃ​រួច​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ។

rew

កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ ណា​ង​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ រស់នៅ​ផ្ទះ​លេខ​១១១​អា​ ផ្លូវ​បេតុង​ ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ក្បែរ​កន្លែង​កើតហេតុ​ ។​

​ចំណែក​បក្ខពួក​២​នាក់​ទៀត​ ទី​១-​ឈ្មោះ​ ប៉ូ​ឡូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មិត្ត​ភ័​ក្រ​ធ្វើ​ការងារ​ជាមួយ​គ្នា​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ ជា​អ្នក​អង្គុយ​កណ្តាល​ ហើយ​ជា​អ្នក​ដៃដល់​ឆក់​ទូរស័ព្ទ​ ។​

​ ទី​២-​ឈ្មោះ​ អាចិន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ជា​ មិត្ត​ភ័​ក្រ​នឹង​គ្នា​ ស្នាក់​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ជា​អ្នកបើកបរ​ម៉ូតូ​ ម៉ាក​ MSX​ ពណ៌​សរ​ មិន​ស្គាល់​ស្លាក​លេខ​ ជិះ​ធ្វើ​សកម្មភាព​ ។​ ជនសង្ស័យ​ទាំង​២​នាក់​ ក្រោយ​ធ្វើ​សកម្មភាព​ បាន​រត់គេច​ខ្លួន​បាត់​ យក​ទាំង​ទូរស័ព្ទ​ជន​រង​គ្រោះ​ទៅ​ជាមួយ​ផង​ ។​ ដោយឡែក​ នារី​រង​គ្រោះ​ មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ​ គ្រាន់​ដឹង​ថា​ ស្នាក់​នៅផ្ទះ​ កន្លែង​កើតហេតុ​ខាងលើ​ដែល​ត្រូវ​ជនសង្ស័យ​ទាំង​៣​នាក់​ឆក់​ទូរស័ព្ទ​របស់​ខ្លួន​ម៉ាក​ I​ phon​e 5​ យក​ទៅ​បាត់​។​

​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​មុន​កើតហេតុ​ នារី​រង​គ្រោះ​ឈរ​និយាយ​ទូរស័ព្ទ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ ក្នុងភូមិ​ក្បាលដំរី​ ស្រាប់តែ​ជនសង្ស័យ​គ្នា​៣​នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​ ពី​លិចទៅ​កើត​ ឃើញ​មានឱកាស​ល្អ​ ក៏​ជិះ​ទៅ​ក្បែរ​ ហើយ​ជនសង្ស័យ​ ជិះ​កណ្តាល​គេ​ មានឈ្មោះ​ ប៉ូ​ឡូ​ជា​អ្នក​ ឆក់​យក​ទូរស័ព្ទ​ បាន​ហើយ​ ជិះ​រត់គេច​ មក​ត្បូង​ ចំងាយ​ជាង​១០០​ម៉ែត្រ​ ដល់​ចំណុច​ក្បែរ​រោង​ម៉ា​សុ​ី​ន​កិនស្រូវ​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ស្រាប់តែ​ធ្លាក់​ជនសង្ស័យ​ជិះ​ក្រោយ​គេ​ម្នាក់​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ ចាប់​ទាន់​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ស្ទើរ​ក្ស័យជីវិត​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​បោល​ម៉ូតូ​ រត់​ទាំង​ព្រលឹង​ចុង​សក់​ទៅ​បាត់​ ។​

​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ​ កំពុង​រត់គេច​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ ប៉ុស្តិ៍​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ពីព្រោះ​នេះ​ជា​មុខសញ្ញា​ឆក់​និង​ប្លន់​ យ៉ាង​កក្រើក​នា​ពេល​កន្លង​មក​ដោយ​ប្រើប្រាស់​ម៉ូតូ​ MSX​ពណ៌​ សរ​ និង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​បក្ខពួក​២​នាក់​ទៀត​ដែល​កំពុង​តែ​រត់គេច​ខ្លួន​ ៕​

trewdese

...

ដោយ៖ សុខា​ សែន​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print