ភ្នំពេញ៖ ស្ត្រីទើបតែឆ្លងទន្លេបាន១ខែម្នាក់រងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក នឹងម៉ូតូពេលដែលប្តីរបសគាត់បានឌុបគាត់ និងកូនតូចៗចេញពីផ្សារដីហុយក្នុងបំណងទៅផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង០៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១៩១៩) ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីដែលរងរបួសនោះមានឈ្មោះ យស មុំ អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅម្តុំភូមិរោងចក្រសង្កាត់ភ្នំពេញខណ្ឌសែនសុខ ទើបតែឆ្លងទន្លេបាន១ខែដែលមានប្តីឈ្មោះផាត់ សុភា អាយុ៣២ឆ្នាំស្នាក់នៅជាមួយគ្នា ។ចំណែកភាគឺម្ខាងទៀតមានឈ្មោះរៀម វីរៈ ភេទប្រុសអាយុ២៥មុខរបរបើកបរ ស្នាក់នៅសង្កាត់ឃ្មួញខណ្ឌសែនសុខ រងរបួសត្រូវជើង(ស្រាល) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានយុវជនឈ្មោះរៀម វីរៈ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y.4289 ដោយជិះគ្នា២នាក់ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍បាំងនិងរថយន្ត១គ្រឿងដែលបើកពីមុខហើយបានចាប់ហ្វាំងឈប់ក៍ត្រូវម៉ូតូស្មាស់មកបុកតែម្តង ។ ចំណែកភាគឺខាងរងគ្រោះឈ្មោះផាត់ សុភា បានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ 1W.4759 ក្នុងទិសដៅពីត្បូងទៅជើចេញពីផ្សារដីហុយដោយឌុបប្រពន្ធនិងកូនតូចៗ២នាក់ទាំងអស់៤នាក់លុះមកដល់ចំណុចកើតហេតុរូបគាត់ក៍បត់ឆ្វេងឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែមានម៉ូតូសេ១២៥ខាងលើបើកមកពីមុខក្នុងល្បឿនលឿនគាត់ចាប់ហ្វាំងមិនទាន់ក៍បុកបណ្តាលអោយដួលធ្លាក់ប្រពន្ធនិងកូនប្រុសតូចដែលមានអាយុទើបតែ១ខែពីដៃម្តាយនិងកូនស្រីម្នក់ទៀតអាយុ៥ឆ្នាំរងរបួសស្រាលចំណែកប្រពន្ធរបស់គាត់បានរងរបួសធ្ងន់តែម្តង តែសំណាងល្អហើយកូនប្រុសតូចមិនរងរបួសទេ។
ក្រោយកើតហេតុ ក៍មាននគរបាលចរារចណ៍ខណ្ឌសែនសុខចុះមកវាស់វែង និងសម្របសម្រួល ទើបភាគឺខាងម៉ូតូសេ១២៥ ព្រមចេញថ្លៃព្យាបាលអោយទៅភាគឺរងគ្រោះ ដោយហៅរ៉ឺម៉កកង់បីដឹកស្ត្រីរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃអស់ថ្លៃប៉ុន្មាន គាត់ជាអ្នកចេញថ្លៃព្យាបាលដើម្បីបញ្ចប់រឿង ៕
ដោយ៖ តុង សីហា