ឃាតកម្ម​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ខាងក្រោយ​សាលាសង្កាត់​គង​ន​យ​ផ្តើម​ចេញពី​រឿង​ស៊ីផឹក​

ចែករំលែក៖

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​២​នាក់​នៅ​ក្នុង​ខ្ទម​បា​តង់​ខៀវ​ក្រោម​ដើម​ឈើក្នុង​ដី​ឡូ​តិ៍​ដ៏​ធំ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​ ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំ​ណុ​ច​ភូមិ​គង​ន​យ​ សង្កាត់​គង​ន​យ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ​។​

IMG_1653

​សាកសព​មានឈ្មោះ​ អ៊ឹម​ សុ​ភី​ ភេទ​ប្រុស​ អាយុ​៤៦​ មុខរបរ​មន្ត្រី​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​គង​ន​យ​ និង​ឈ្មោះ​ អៀង​ ច​ន្ធី​ដូ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជាកសិករ​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាង​លើ​។​ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កោសល្យ​វិ​ច័​យ​កំពុង​ពិនិត្យ​ ។​ ​

​ប្រភព​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា​ គេ​បានឃើញ​មនុស្ស​ទៅ​ទិញ​បៀរ​​នៅ​ម្តុំ​កន្លែង​តារាង​បាល់ទះ​ ហើយ​គេឃើញ​មនុស្ស​៤​នាក់​អង្គុយ​ផឹកស៊ី​កន្លែង​កើតហេតុ​នោះ​ជុំ​គ្នា​។​ លុះដល់​វេលា​ខាងលើ​ ក៏​មាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​សាកសព​២​នាក់​នេះ​ក៏​បង្ក​ការ​ភ្ញាក់​ផ្អើល​តែ​ម្តង​។​

​ដោយឡែ ក​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​បង្ហើប​ថា​ ករណី​នេះ​អាច​ជា​ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​ពេល​ផឹកស៊ី​ ៕

IMG_1648IMG_1652IMG_1654

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print