ខេត្តកំពង់ស្ពឺ ៖ លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យទីតាំងប្រារព្ធមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៏លើកទី ៦៤ ទិវាកំណើត ខ.ភ.ម ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧ឆ្នាំ នេះហើយត្រូវបានក្រសួងការពារជាតិសម្រេចយកទីតាំងវិទ្យាស្ថានទ័ពជើង គោកថ្លុកតាសេកជាកន្លែងប្រារព្ធពិធី ថ្ងៃទី៨ វិច្ឆិកា ខាងមុខនេះ ដើម្បីប្រុងប្រៀបរៀបចំទីកន្លែងប្រារព្ធឲ្យបានសមរម្យទៅតាមរបៀបរបបដែលបានកំណត់។
លោកនាយឧត្តមសេ នីយ៍ មាស សាវ៉ន បានដឹកនាំប្រតិភូក្រសួងការពារជាតិ អគ្គបញ្ជាការ កងរាជអាវុធហត្ថ រួមជាមួយបណ្តាកងឯកភាពដែលមានការ ពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញទៅពិនិត្យដល់ ទី តាំងដោយផ្ទាល់នៅវិទ្យាស្ថានទ័ពជើងគោក។ លោកឧត្តមសេ នីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន ទ័ពជើងគោក ក៏បានលើកឡើងពីកន្លែងប្រារព្ធ ពិធីមិទ្ទិញនោះគឺត្រូវធ្វើក្នុងសាលមហោស្រពរបស់វិទ្យាស្ថាន ដែលមានចំណុះប្រមាណ ១.២០០នាក់។ ចំណែកឯការរៀបចំបដា ពាក្យស្លោក តាំងរូបភាពថ្នាក់ដឹកនាំផ្សេង ៗទៀត គឺជាភារកិច្ចរបស់ក្រសួងការពារជាតិជាអ្នករៀបចំ។
ក្នុងស្មារតីនៃកិច្ចប្រជុំបែងចែកភារកិច្ចត្រូវអនុវត្តនាពេលខាងមុខគឺឲ្យនាយកដ្ឋានបុគ្គលិកក្រសួង ការពារជាតិ និងអគ្គបញ្ជាការ ជាអ្នកអញ្ជើញថ្នាក់ដឹកនាំ នាយទាហាន តាមបណ្តាកងឯកភាពនានាដែលត្រូវអញ្ជើញមកចូលរួមផ្នែក ពិធីការក្រសួងការពារជាតិ មានភារកិច្ចចាត់ចែងទទួលភ្ញៀវ រីឯសម្ភារបម្រើក្នុងពិធីមិទ្ទិញ គឺនាយកដ្ឋានអប់រំទទួលភារកិច្ចរៀបចំបដា និងពាក្យស្លោកនានា ,នាយកដ្ឋានព័ត៌មាន មានភារកិច្ចក្នុងការអញ្ជើញអ្នកសារព័ត៌មាន និងថតបន្តផ្ទាល់បញ្ចាំងរូបភាពឯកសារ ។ ដោយឡែកកងរាជអាវុធហត្ថត្រូវទទួលភារកិច្ចរៀបចំសណ្តាប់ធ្នាប់ក្នុងអង្គមិទិ្ទញ និងធ្វើស្លាកប័ត្រសម្រាប់រថយន្ត ក៏ដូចជាបុគ្គលដែលបានអញ្ជើញចូលរួមក្នុង ពិធីព្រមទាំងមានភារកិច្ចលម្អិតជាច្រើនទៀត។
លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន បានបញ្ជាក់ថាមិទ្ទិញខួបអនុស្សាវរី យ៍ លើកទី៦៤ ទិវាកំណើត ខ.ភ.ម ឆ្នាំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុង ខ.ភ.ម តាមបណ្តាកងឯកភាពទូទាំងប្រទេស ។ លោកក៏បានផ្តាំផ្ញើដល់ប្រតិភូជំនាញដែលបានចូលរួម និងទទួលភារកិច្ច ខាងលើត្រូវយក ចិត្តទុកដាក់បំពេញការងារដែលអង្គ ប្រជុំបានប្រគល់ជូនធ្វើយ៉ាងណាឲ្យពិធីមិទ្ទិញអប អរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើត ខ.ភ.ម ៩ វិច្ឆិកា១៩៥៣ – ៩ វិច្ឆិកា ២០១៧ ឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ៕សុខដុម