ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ ខណៈកំពុងឈរនិយាយទូរស័ព្ទ នៅកោះពេជ្រ កាលពីវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២៧ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ មានឈ្មោះ ភុន អ៊ាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុនរបរនិងស្នាកនៅមិនពិតប្រាកដ ។ ចំណែករងគ្រោះមានឈ្មោះ គន់ ណារី ១៦ឆ្នាំ កម្មករនៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានកំពុងឈរនិយាយទូរស័ព្ទដៃ ស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាកc125ពណ៍ខ្មៅ ពាក់ស្លាក់លេខកំពង់ឆ្នាំង1A.0159បានជិះម៉ូតូមកក្បែរហើយបានឆក់យកទូរស័ព្ទដៃបំរុងរត់គេចខ្លួន ពេលនោះជន រងគ្រោះស្រែកចោរៗ ក៏ត្រូវបាននកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រ ជួយដេញចាប់បានហើយក៏ត្រូវកម្មករនាំគ្នាវាយជនសង្ស័យបែកក្បាល។និងដកហូតយកទូរស័ព្ទដៃពីជនសង្ស័យទៅឲ្យជនរងគ្រោះវិញ ពេលនោះជនរងគ្រោះវិញផងដែរ។
ក្រោយកើតហេតុនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ។
បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ៕ រស្មី