លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៧ឲ្យដឹងថា  លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធតែងតាំងឲ្យរូបលោកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបណ្ដោះអាសន្ន ដើម្បីដឹកនាំហ្វឹកហាត់ត្រៀមចេញទៅប្រកួតនូវលើឆាកអន្តរជាតិចំនួន២កម្មវិធី នាចុងឆ្នាំ ២០១៧ នេះ។

លោក ប្រាក់ សុវណ្ណារ៉ា បានចូលខ្លួនដឹកនាំក្រុមជម្រើសជាតិបណ្ដោះអាសន្ន គឺជំនួសតំណែងលោក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹក ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបណ្តេញចេញកាលពីសប្ដាហ៍កន្លងទៅ។ ប្រកាសព័ត៌មានខាងលើបានឲ្យដដឹងថា កាលដែលសហព័ន្ធតែងតាំង លោក បា្រក់ សុវណ្ណារ៉ា ធ្វើជាគ្រូបង្គោល របស់សហព័ន្ធបណ្តោះអាសន្ន ព្រោះតេនៅចុងឆ្នាំ ២០១៧ នេះ ក្រុមជម្រើសជាតិកម្ពុជានៅសល់ការប្រកួតចំនួន ២ លើកទៀត គឺប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ និងត្រូវបន្តទទួលធ្វើម្ចាស់ផ្ទះក្នុងវគ្គជម្រុះជើងឯកទ្វីបអាស៊ី 2019 AFC Asian Cup UAE ត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិហ្សកដានី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងវគ្គជម្រុះពូល C ។

លោក ប្រាក់ សុវណ្ណារ៉ា បានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាចំនួន៣លើកហើយគិតឆ្នាំនេះ គឺលើកដំបូងលោកដឹកនាំនៅខែសីហា ឆ្នាំ២០០៨ ដល់ ខែឧសភា ឆ្នាំ២០០៩ លើកទី២ ដឹកនាំពីខែធ្នូ ឆ្នាំ២០១២ ដល់ ខែកញ្ញា ឆ្នាំ២០១៣ ។ បច្ចុប្បន្ន លោក ប្រាក់ សុវណ្ណារ៉ាមានវ័យ៤៤ឆ្នាំហើយ ធ្លាប់ដឹកនាំក្លិបអាជីពនៅកម្ពុជា ដូចជា ព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០០៩ ហើយដឹកនាំហ្គាវើល ២០១៣-២០១៤ គីរីវង់សុខសែនជ័យ នៅចុងឆ្នាំ២០១៤ និង បឹងកេតអែហ្វស៊ី ពីឆ្នាំ២០១៥ ដល់ ២០១៧។

លោក ប្រាក់ សុវណ្ណារ៉ា បានតាំងចិត្តថានឹងដឹកនាំក្រុមឱ្យបានល្អ លោកបានអរគុណថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលផ្ដល់ឱកាសឱ្យរូបលោក ។ លោកសន្យាព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីបាល់ទាត់របស់កម្ពុជាសម្រាប់ ពីប្រកួតនេះ គឺពិតជាប្រកួតខ្លាំង ៕ សារីម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print