ប៉ោយប៉ែតៈរថយន្តពីរគ្រឿង១គ្រឿងមុជទឹកស្រះ ១គ្រឿងទៀតនៅលើចឹញ្ចើមផ្លូវ តែមិនបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡើយចំណែកម្ចាស់និងម្ចាស់ប្រកែករកត្រូវរាង្គខ្លួន។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៣នាទីយប់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៥តាមបណ្ដោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិ.សង្កាត់កណ្ដាលផ្សារកណ្ដាល.ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចប្រាប់ថាៈរថយន្តពាកស្លាកលេខភ្នំពេញ2H.7336ពណ៏សំបកឪឡឹកចង្កូតឆ្វេងសេរីឆ្នាំ១៩៩៧បើកបរដោយឈ្មោះហឿក ហ៊ើភេទប្រុសអាយុ៣៨ឆ្នាំរស់នៅក្នុងភូមិកើតហេតុខូចខាតផ្នែកទ្វារឆ្វេង.ចំណែករថយន្តពាកស្លាកលេខបន្ទាយមានជ័យ2A.1678ពណ៏សំបកឪឡឹកដែរចង្កូតឆ្វេងសេរីឆ្នាំ១៩៩៧ខូចខាតស្ទើរទាំងស្រុងអ្នករួមដំណើរ៤នាក់បើកបរដោយឈ្មោះវង្ស វិតភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិថ្នល់បត់ឃុំអូបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់ម្ចាស់រថយន្តឈ្មោះហឿក ហ៊ើដែលបើកបរម្នាក់ឯងបានប្រាប់ថាមុនកើតហេតុគាត់បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុគាត់បានបើកភ្លើងសញ្ញូប្រហែលជា៣០ម៉ែត្រដើម្បីបត់មកខាងឆ្វេងសំដៅចូលផ្ទះ ក៏ប៉ុន្តែដោយសារតែរថយន្តកាំរីឆ្លាមពាកស្លាកភ្នំពេញ2A.1678បើកបរដោយឈ្មោះវង្ស វិតនោះបើកក្នុងល្បឿនលឿនពីក្រោយស្របទិសមិនប្រយត្ន័មកជែងខាងបត់ហ្រ្វាំងមិនទាន់ជ្រុលបុករះប៉ាយភេសជ្ជះនិងប៉ាយម្ហួបការអស់២ផ្ទាំធ្លាក់ទឹកស្រះតែគ្មានអ្នករងបូសនោះឡើយ។ ចំណែកម្ចាស់ បើកបររថយន្តកាំរីឆ្លាមដែលពាក់ស្លាកភ្នំពេញ2A.1678ឈ្មោះវង្ស វិតនោះបាននិយាយថាខ្លួនបានបើកស្របទិសគ្នាមកពីលិចទៅកើតមកពីលេងប៉ាលប៉ោយប៉ែតក្នុងបំណងធ្វើដំណើរទៅផ្ទះលុះមកដល់កន្លែងកើតហេតុរថយន្តកាំរីពាក់ស្លាកភ្នំពេញ2H.7336ដែលបើកបរដោយឈ្មោះហឿក ហ៊ើបត់រថយន្តចូលផ្លូវបេតុមិនសញ្ញូទើបខ្លួនហ្រាំងមិនទាន់គេចបុករះប៉ាន់ណូ២ផ្ទាំងជ្រុលធា្លក់ស្រះទឹកតែម្ដងសំណាងល្អមិនបុកបង្គោលភ្លើងនៅក្បែរនោះតែគ្មានអ្នករងរបូសឡើយ។នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជំនាញក្រុងបានចុះធ្វើកំណត់ហេតុវាសវែងនិងស្ទូចយករថយន្តទាំង២ទៅអធិការក្រុងរងចាំការដោះស្រាយតាមផ្លូវច្បាប់ រីឯតៃកុងអ្នកបើកបររថយន្តទាំងពីរសមត្ថកិច្ចថានិងហៅទៅសួនាំទើបដឹងថាអ្នកណាខុសត្រូវ ដោយមិនសំអាងរបស់អ្នកបើកបរនោះឡើយ។វណ្ណា
រថយន្តពីរគ្រឿង ១គ្រឿងធ្លាក់ទឹកស្រះ១គ្រឿងលើចឹញ្ជើមផ្លូវ តែមិនបង្ករគ្រោះថ្នាក់ដល់អ្នកជិះ ចំណែកម្ចាស់រកត្រូវរៀងខ្លួន
...