ភ្នំពេញ : ប្រជាពលរដ្ឋក្រីក្រ ២០គ្រួសារដែល
មានទីលំនៅក្នុងភូមិមិត្តភាព ភូមិចុង ព្រែក ភូមិទួលតាចាន់ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ បានទទួលអំណោយ សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាតាមរយៈក្រុមការងារអនុសាខាកាកបាទក្រហមខ័ណ្ឌ ច្បារអំពៅបាននាំយក ទៅផ្តល់ជូនដល់លំនៅដ្ឋានកាលព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ដឹកនាំដោយលោក អ៊ាង ស៉ីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខ័ណ្ឌច្បារអំពៅ , លោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខ័ណ្ឌ និងមន្ត្រីក្រុមការងារជាច្រើននាក់ទៀត ។
អំណោយដែលក្រុមការងារយក មកចែកជូននៅពេលនេះក្នុងមួយគ្រួសាៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ឃីត១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស និងថវិការ៣ម៉ឺនរៀល ។
សកម្មភាពមនុស្សធម៌ចុះចែក អំណោយដល់លំនៅដ្ឋាន និងស្វែងយល់ពី ការរស់ពីជីវភាពរស់នៅរបស់អ្នកភូមិនេះដែរ លោកអ៊ាង ស៉ីផាន អភិបាលខ័ណ្ឌ ច្បារអំពៅ បានសំណេះសំណាល ជាមួយជាមួយប្រជាពលរដ្ឋដូច្នេះថា នេះជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអនុសាខាកាកបាទ ក្រហមខណ្ឌ ហើយត្រូវបានប្រតិភូអនុសា ខាកាកបាទក្រហមដឹកយកមកចែកជូនដល់លំនៅដ្ឋានរបស់បងប្អូន ហើយសកម្មភាពមនុស្សធម៍នេះនិងធ្វើនៅគ្រប់កន្លែងទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា នោះឡើយ ។ទោះបីជាអំណោយនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៍ដោយ តែជាការរួមចំណែកសម្រាលការលំបាករបស់បងប្អូនបានមួយរយៈពេល ។ អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៉ីទទួលទាន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ មិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ។លោក អភិបាលខ័ណ្ឌបានបន្តថា ក្នុងនាមអនុសាខាកាកបាទក្រហមខ័ណ្ឌ បានប្រកាន់ខ្ជាប់នូវគោល ការណ៍ កាកបាទក្រហមកម្ពុជាជានិច្ច ទី១-ជួយឧបត្ថម្ភដល់ចាស់ជរា និវត្តន៍ ជន ជនងាយរងគ្រោះ ,ទី២-ជួយដល់ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ និងទី៣-ជួយដល់ទុរគតជន ជនដែលគ្មានទី ពឹង ជនរងគ្រោះដោយធម្មជាតិ ពោលគឺ មិនទុកអោយប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់បាយនោះទេ ហើយសកម្មភាពមនុស្សធម៍នេះបានធ្វើជាបន្តបន្ទាប់និងធ្វើបន្តទៀតនៅគ្រប់ទីកន្លែងដើម្បីបន្តនិរន្តភាពជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសអនុសាខាកាកបាទក្រហម ខ័ណ្ឌនិងចិញ្ចឹមចលនារមនុស្សធម៍ជាប្រចាំដោយមិនប្រកាន់និន្នការនយោបាយ។
ជាមួយគ្នានេះដែរលោកអភិបាល ខណ្ឌបានពាំនាំប្រសាសន៍សួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ ក្នុងថ្ងៃនេះដែរលោកអភិបាលខ័ណ្ឌបានដឹកនាំក្រុមការងារទៅចូលរួមបុណ្យសពលោក ឃួន ឈួន អនុភូមិតាព្រហ្ម សង្កាត់ព្រែកឯង ហើយបានចូលបច្ច័យក្នុងកម្មវិធីបុណ្យនូវថវិការ៤០ម៉ឺនរៀល អង្ករ២បាវ ទឹកក្រូច១០កេស ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ២យួរ និងសម្ភារៈមួយចំនួនទៀត ៕
នាំយកអំណោយសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ព្រែកឯង
...