បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណះដែលមេឃកំពុងភ្លៀងជ្រកក្រោមដើមត្នោតនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសម្នាក់ត្រូវរន្ទះបាញ់ឆេះខ្លោចស្លាប់នៅវាលស្រែ ខណៈកំពុងមើលក្របី កាលពីរវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៥ នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានអោយដឹងថាជនរងគ្រោះមានឈ្មោះពេជ្យម៉ានអាយុ៤៥ឆ្នាំមុខរបរកសិករមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបាននាំសត្វក្របីទៅឯវាលស្រែខាងលិចផ្ទះចំងាយ៣០០ម៉ែត្រក្រោយមកស្រាប់តែមេឃខ្មៅងងឹតឃ្មួលឃ្មាញ់និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ ផ្គររន្ទះស្រាប់តែផ្លេកបន្ទោលខ្វាប់រន្ទះបាញ់មួយគ្រាប់លាន់ច្រែសបណ្ដាលអោយជនរងគ្រោះកំពុងអង្គុយជ្រកភ្លៀងក្រោមដើមត្នោតទាំងមិនដឹងខ្លួនឆេះស្លាប់មួយរំពេច។
ក្រោយពីរាំងភ្លៀងទើបមានក្មេងឃ្មាលគោ២ទៅ៣នាក់ប្រទះឃើញជនរងគ្រោះដេកស្លាប់បង្កអោយមានភាពភ្ញាក់ផ្អើលនិងរាយការណ៏ដល់ សមត្ថកិច្ចនគបាលប៉ុស្ត័រដ្ឋបាលមកពិនិត្រសាកសពដោយដឹងថាជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់រួចក៏ប្រគល់
សាកសពទៅអោយ ក្រុមគ្រួសារ និងសាច់ញាតិលើកយកទៅ ផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

20150706-130631.jpg

20150706-130635.jpg

...

20150706-130638.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print