ផឹកស្រាជាមួយគ្នា ទាស់សម្តីកូនទាញពូថៅកាប់ឪពុកបង្កើតរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ ៖ ឪពុកបានរងរបួសធ្ងន់បន្ទាប់ពីកូនបង្កើតកាប់មួយពូថៅ ខណៈផឹកស្រាជា មួយគ្នារួចក៏ទាស់សម្តីគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៥០នាទី នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសកូនអកតញ្ញូរូបនេះមាន ឈ្មោះ ឡេង ប្រុស ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែក ឪពុកដែលជាជនរងគ្រោះ ឈ្មោះ ឡេង ជឿន អាយុ ៥១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមប្រពភនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើហេតុគេឃើញឪពុក កូនទាំង២នាក់ខាងលើបានផឹកស្រាជាមួយគ្នាមួយសន្ទុះក្រោយមកក៍កើតមានទំនាស់ពាក្យសម្តី ខណៈនោះកូនក៍បានទាញយកពូថៅកាប់ទៅលើឪពុកបង្កើតត្រូវចំគល់ស្មាខាងស្តាំ ចំនួន ០១ពូថៅបណ្តាលអោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីក សាងសំណុំរឿងចាតើការតាមផ្លូវច្បាប់ ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print