ខេត្តព្រះសីហនុ៖ ជនសង្ស័យក្នុងបទល្មើស រក្សាទុក ចែកចាយ ជួញដូរគ្រឿងញៀន ចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ។
កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នៅចំណុចភូមិចង្ហោនឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៨តុលានេះផងដែរ ។
យោងតាមប្រភពពីលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានគូសបញ្ជាក់ថាក្រោយពីធ្វើការស្រាវជ្រាវកម្លាំងកងរាជអាវុធហត្ថខេត្តបានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បុរស៥នាក់ត្រូវបានឃាត់ខ្លួនជាមួយនឹងវត្ថុតាងមួយចំនួននៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥ ។
ជនសង្ស័យ៥នាក់មានទី១.ឈ្មោះជូរ សម្រស់ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិត បច្ចុប្បន្នរស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២.ឈ្មោះសុខ ហាន់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរជួសជុលទូរស័ព្ទ បច្ចុប្បន្នរស់នៅ ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹក ឈូខេត្តកំពតទី៣.ឈ្មោះកែវ កក្កដា ប្រុស អាយុ៣៣ឆ្នាំមុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទី៤.ឈ្មោះដួង បូរីប្រុស អាយុ៣៤ឆ្នាំ មុខរបរនេសាទ បច្ចុប្បន្នរស់នៅភូមិចង្ហោន ព្រែកត្នោតស្រុកទឹកឈូ ខេត្តកំពត និងទី៥.ឈ្មោះគ្រី យ៉ា ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រមែនអ៊ូ បច្ចុប្បន្នរស់នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ម្សៅសថ្លាចំនូន៦កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន១ ដបជក់ចំនួន១ ដាវសាម៉ូរៃចំនួន១ ដែកមុខស្រួចចំនួន១ ទូរស័ព្ទដៃចំនួន៤គ្រឿង ប្រាក់រៀលចំនួន៥៥.០០០រៀល និងម៉ូតូចំនួន២គ្រឿងត្រូវបានដកហូត ៕
ដោយ៖ ឆ្លាមសមុទ្រ