ក្រុមហ៊ុន D.I.RIVIERA កេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករសំណង់ខ្មែរ និងជនជាតិចិន ផ្ទុះការតវ៉ា

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់ជាជនជាតិខ្មែរ និងចិនជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាទាមទារឲ្យ ក្រុមហ៊ុន D.I.RIVIERA​ ចេញមុខទទួលខុសត្រូវលើប្រាក់ឈ្នួលតម្លៃពលកម្មរបស់ពួកគាត់ ដែលបានបំពេញ ការងាររួចរាល់លើផ្នែកម៉ៅការសំណង់ ។ ប៉ុន្តែខាងក្រុមហ៊ុនបង់ប្រាក់មិនគ្រប់ និងគេចវេសដោយចេតនា មិនព្រម  ទូទាត់ប្រាក់ឈ្នួល កម្រៃកម្លាំងពលកម្ម ។

មកទល់នឹងពេលនេះ កម្មករសំណង់ជនជាតិខ្មែរ-ចិនបានប្រមូលផ្តុំគ្នា នៅជិតអគារខុនដូ៣០ជាន់ កោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគាត់បំពេញការងារនៅទីនេះលើគ្រប់ផ្នែកជំនាញរៀងៗខ្លួន ។

ខាងកម្មករខ្មែរបានលើកឡើងថា ប្រាក់ឈ្នួលពលកម្មជាង១០ម៉ឺនដុល្លារ ត្រូវបានខាងក្រុមហ៊ុនជំពាក់មិនទូទាត់ ប្រមាណជិត៣ម៉ឺនដុល្លារ ហើយខាងកម្មករជនជាតិចិននៅខ្វះប្រហាក់ប្រហែល៨ម៉ឺនដុល្លារ គឺខាងក្រុមហ៊ុនមិន  បានចេញមុខមកដោះស្រាយ ទទួលខុសត្រូវ ទោះជាការងារទាំងនោះត្រូវបានធ្វើរួចរាល់ ។

ក្រុមកម្មករលើកឡើងថា ក្រោយពីខាងក្រុមហ៊ុន D.I.RIVIERA យកកម្មករជនជាតិវៀតណាមមកធ្វើការនិង មានប្រាក់ឈ្នួលទាបជាង ក៏បញ្ឈប់ការងារកម្មករខ្មែរនិងចិន ជាមួយនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម មិនព្រម បើកប្រាក់ឲ្យគ្រប់ចំនួន ។

ក្នុងរយៈពេលតវ៉ា៣ថ្ងៃជាប់ៗគ្នានេះ ខាងក្រុមហ៊ុនគ្រាន់តែចេញមុខឲ្យជំនាញរបស់ខ្លួនចុះមកវាស់វែងចំពោះ ទីតាំងដែលបានធ្វើរួចរាល់ ជាលេសចេញមុខដោះស្រាយលើការងារដែលបានធ្វើរួចរាល់ ។ ផ្ទុយទៅវិញខាងក្រុមហ៊ុនគ្រាន់តែប្រើរូបភាពបែបនេះ ដើម្បីឲ្យកម្មករខ្មែរ-ចិនមានទំនុកចិត្ត ។

ពាក់ព័ន្ធនឹងក្រុមហ៊ុនម D.I.RIVIERA មិនព្រមបើកប្រាក់ឲ្យកម្មករខ្មែរ-ចិន ។ ប្រភពខ្លះបានទម្លាយថា ខាង ក្រុមហ៊ុនកំពុងតែខ្ចីដៃខាងសមត្ថកិច្ចដែលមានអំណាចសម្រាប់ធ្វើទុននៅក្រោយខ្នង តាមរយៈការគំរាមកំហែង របៀបកម្មករជាជនបរទេស គ្មានសៀវភៅការងារនេះជាដើម ។ បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏ គេមិនទាន់ដឹងថា អ្នកធំមួយណាសមគំនិតជាមួយក្រុមហ៊ុនខាងលើ មានចេតនាអាក្រក់កេងកម្លាំងពលកម្មខ្មែរ -ចិននៅឡើយទេ​​ ហើយខាងអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាខាងជំនាញក្រសួងការងារមិនទាន់មានវត្តមានចុះមក សិក្សាពីការទាមទារកម្រៃកម្លាំងពលកម្មកម្មករនៅឡើយទេ មកទល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print