សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១ម៉ឺនដុល្លារដល់ ស៊ន សៀវម៉ី សម្រាប់ព្យាបាលជង្គង់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជានិងសម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភ ថវិកាផ្ទាល់របស់សម្ដេចចំនួន១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយកទៅព្យាបាលជង្គង់ដែលត្រូវវះកាត់នៅសាធារណរដ្ឋកូរ៉េនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបង្ហោះលើគណនី ហ្វេសប៊ុករបស់លោក ស៊ន អេលីត បងប្រុសបង្កើតរបស់ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមខាងលើ ។

លោក ស៊ន អេលីត បានសរសេរសារថ្លែងអំណរគុណសម្ដេចទាំងទ្វេនាព្រលប់ថ្ងៃទី២៧ ខែតុលានេះថា «ក្នុងនាមខ្ញុំបាទជាបងប្រុសបង្កើតកីឡាការិនី ស៊ន សៀវម៉ី សូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតដែលតែងតែយក ចិត្តទុកដាក់ ចំពោះសុខទុក្ខកីឡាករកីឡាការិនីគ្រប់រូប។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណសម្តេចទាំងទ្វេ ដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន ១០,០០០ដុល្លារដល់ការព្យាបាលជង្គង់ របស់កីឡាការិនី ស៊ន សៀវម៉ី »។

NKD-36x6_outline

សូមបញ្ជាក់ថា កាលពីម្សិលមិញសារព័ត៌ក្នុងស្រុកមួយទើបបានផ្សាយព័ត៌មាន អំពីការត្អូញត្អែររបស់បងប្រុសកីឡាការិនី ស៊ន សៀវម៉ី ជុំវិញកង្វះខាតថវិកាសម្រាប់ធ្វើការវះកាត់ព្យាបាលជង្គង់របស់នាង ដោយលោក អេលីត បានសរសេរថា «ពេល ខ្លះខ្ញុំមិនចង់និយាយទេ តែអាណិតប្អូនស្រី ពេកខំប្រឹងតស៊ូដើម្បីមុខមាត់ជាតិឡើង ប្រកួតទាំងជើងដាច់សរសៃដើម្បីយក មេដាយជូនជាតិ តែពេលគ្នាចង់វះជង្គង់ត្រូវ ចេញលុយដោយខ្លូនឯង ។ ចេញប្រកួត ស៊ីហ្គេមថាយកលុយមកព្យាបាលជើង តែឥឡូវលុយមេដាយអត់ទាន់បើកហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េនៅប៉ុន្មានថ្ងៃទៀតនេះ។ ពេលប្រកួតយើងចាញ់គេ ថាយើងវ៉ៃមិនកើតពេលយើងវ៉ៃឈ្នះគេ ក៏សប្បាយចិត្តទៅ តែពេលមានបញ្ហាដោះស្រាយដោយខ្លួនឯង»៕ ហេង សូរិយា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print