ល្បែងភ្នាល់បាល់ អិនធើណិតLike ពីកាសុីណូ បានបើកដំណើរការសុីសងដ៏ពេញបន្ទុកជ្រកក្រោមទីតាំងCafe’18 នៅសង្កាត់ផ្សារដេប៉ូ៣

ចែករំលែក៖

ភ្នំពេញ៖ ព្រហើនមែនឈ្មួញ..ឬសមត្ថកិច្ច អាជ្ញាធរបិទភ្នែកគិតរឿងប្រយោជន៍ទើបបនល្បែងភ្នាល់បាល់ អិនធើណិតLike ពីកាសុីណូ បើកដំណើរការសុីសងដ៏ពេញបន្ទុកជ្រកក្រោមទីតាំងCafe’18 ..? ទីតាំងនេះស្ថិតនៅផ្លូវ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទទួលគោក រាជធានីភ្នំពេញ និយាយរួមកៀកបង្កើយនិងសាលាសង្កាត់-ប៉ុស្តិរដ្ឋបាល នេះតែម្តង។
អ្នកញៀននិងល្បែងនេះនិយាយថា៖ ទីតាំងនេះបើកដំណើរការ២៤/២៤ម៉ោង ដោយជ្រកក្រោមហាងកាហ្វេCafé 18 និងនៅផ្នែកខាងមុខមានកាហ្វេ ភេសជ្ជៈសម្រាប់Free អោយភ្ញៀវទៅចាក់ភ្នាល់បាល់ និងអ្នកមកដូរលុយលេងល្បែងសុីសងLike មកពីកាសុីណូ ប៉ុណ្ណោះ។
ទោះទីតាំងនេះបើកជាលក្ខណះបែបលាក់លៀមក៏ដោយ គួរណាស់តែខាង សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់អោយស្របតាមការណែនាំពីលោក អភិបាលនៃគណៈអភិបាល សាលារាជធានីភ្នំពេញ ក៏ជាការអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ទីតាំងបនល្បែងសុទ្ធតែផ្តើមបង្កើតអោយមានបទល្មើសក្នុងសង្គម។ ដូច្នេះរងចាំវិធានការសមត្ថកិច្ច អាជ្ញាធរនៅទីនោះ មានការទទួលខុសត្រូវ លើវិធានបង្ក្រាបក្នុងសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រងឬទេ.៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print