តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញសួរសុខទុក្ខ លោកអនុសេនីយ៍ទោ លឹម គា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក គឹម ពៅ នាយស្តីទីការិយាល័យការងារ ទំនាក់ទំនងកិច្ចការសាធារណៈតំណាង លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានផែនការងារកសាងកម្លាំង និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយ នាយរងការិយាល័យចុះសួរសុខទុក្ខនិងបាននាំយកថវិកាចំនួនៈ
២​ ៤00 000រៀល (ពីរលានបួនសែនរៀលគត់) ដែលបានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១.០០០.០០០រៀលនិងឧត្តមសេនីយ៍ទោនាងសុជីវីស្នងការ ស្នងការដ្ឋាន ផែនការងារកសាងកម្លាំង ឧបត្ថម្ភចំនួនៈ ៤០០.០០០ រៀល ព្រមទាំងមានការចូលរួមពីនាយ នាយរងការិយាល័យចំនួន ១.០០០.០០០រៀល ទៅជូនដល់លោកអនុសេនីយ៍ ទោ លឹម គា ជាអ្នកយកព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានជួប គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើងស្តាំ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលាហៅមន្ទីរពេទ្យ ១៧៩៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print