រថយន្ត​បុក រ៉ឺម៉កម៉ូតូ​ពេញទំហឹង​ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តតាកែវ ​៖ យុវជន២នាក់ បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពី​បានបើករ៉ឺម៉កម៉ូតូ ទៅបុកនិងរថយន្ត ពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:១៥នាទី ថ្ងៃ​ទី២៨ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​កំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំង២នាក់.ទី១.ឈ្មោះ​សឹម និច ភេទប្រុស​ អាយុ២៣ឆ្នាំ រស់នៅ​ភូមិឃុំកើតហេតុខាងលើ (អ្នកបើករ៉ឺម៉ក)រងរបួសស្រាល ទី២.ឈ្មោះ​រ៉ាន់ ភេទប្រុស​ នាក់រួមដំណើ រស់នៅ​ភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្តមានឈ្មោះថេវ រ៉ា ភេទប្រុស​ អាយុ៤០ឆ្នាំ រស់នៅ​ភូមរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមកពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនមធ្យម ចំណែក​ឯរថយន្តCamryបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាខលេខ.ភ្នំពេញ​.2AC.5264 បានបោះពួយមកពីលិចទៅកើត ស្រាប់តែ​មកដល់កន្លែងមិនដឹងជាយ៉ាងមិច ស្រាប់តែរ៉ឺម៉កម៉ូតូ​បានរេចង្កូតទៅឆ្វេង បុកជាមួយរថយន្ត ចំពីចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ចំណែក​ឯម៉ូតូរ៉ឺម៉កខ្ទេចគ្មានសល់។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យ ចំណែក​រថយន្ត​ហើយនិងរ៉ឺម៉កម៉ូតូ ត្រូវបានយកទៅផ្ទះរៀងៗខ្លួន ដោយមិនមាននាក់ណាសងនាក់ណាទេ(គឺស្មើគ្នា) ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print