ខ្យល់ព្យុះ​ Koppu​ វាយប្រហារ​ភាគ​ខាងជើង​ហ្វី​លី​ពី​ន​ស្លាប់​ម្នាក់​ និង​រាប់​ម៉ឺន​នាក់​រត់​ភៀសខ្លួន

ចែករំលែក៖

​ខ្យល់ព្យុះ​មាន​កម្លាំង​ខ្លាំង​ឈ្មោះ​ Koppu​ បាន​វាយប្រហារ​ប្រទេស​ហ្វី​លី​ពី​ន​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​,​ ៨​នាក់​នៅ​បាត់​ខ្លួន​ និង​បង្ខំ​ឲ្យ​មនុស្ស​២៣.០០០​នាក់​រត់​ភៀសខ្លួន​ទៅ​រក​ទី​សុវត្ថិភាព​ ។​

9ae6176d-1c2e-42bb-b59f-3ed6c3115429

​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​ហ្វី​លី​ពី​ន​បាន​ប្រកាស​ថា​ ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​ឈ្មោះ​ Koppu​ បាន​វាយប្រហារ​បក់​បោក​ទៅ​លើ​តំបន់​ភាគ​ខាងជើង​ហ្វី​លី​ពី​ន​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ ធ្វើ​ឲ្យ​តំបន់​ឈូង​សមុទ្រ​នោះ​មាន​ខ្យល់​ខ្លាំង​ហើយ​ដែល​ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​អះអាង​ថា​ អូស​បន្លាយ​ពេលវេលា​រហូត​ដល់​៣​ថ្ងៃ​ ។​

​ភ្នាក់ងារ​អាកាសធាតុ​ជាតិ​ហ្វី​លី​ពី​ន​បាន​ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​ Koppu​ បាន​បោកបក់​នៅ​ទីប្រជុំជន​ Casiguran​ ចម្ងាយ​២១៥​កី​ឡូ​ម៉ែត្រ​ ភាគ​ឦសាន​ទីក្រុង​ម៉ានីល​កាលពី​វេលា​ម៉ោង​៤​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែតុលា​ ក្នុង​ល្បឿន​២១០​កី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។​

​លោក​ Alexander​ Pama​ ប្រធាន​ក្រុមប្រឹក្សា​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​វិទ្យុ​ DZBB​ ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​នេះ​ហៀ​បម​ក​ដល់​យើង​មែនទែន​ហើយ​ យើង​សង្ឃឹមថា​ វា​នឹង​ចាក​ចេញពី​ប្រទេស​នេះ​បាន​ឆាប់រហ័ស​។​

​វិទ្យុផ្សាយសំឡេង​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​បាន​បក់​បោក​រំ​លឹ​ង​ដើមឈើ​ទាំង​ឫស​អស់​ជា​ច្រើន​ និង​បង្ក​ឲ្យ​បាក់​បង្គោល​ភ្លើង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Aurora​ ខេត្ត​ Casiguran​ និង​ខេត្ត​ក្បែរៗ​នោះ​មាន​ដូច​ជា​ខេត្ត​ Isabela​ ផង​ដែរ​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​ត្រូវ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​ ។​

​លោក​ Alexander​ Pama​ បាន​បញ្ជាក់​ថា​ ការ​បាក់​ដី​ និង​ទឹកជំនន់​ជន​ឡើង​ពី​ទន្លេ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ធ្វើ​ឲ្យ​កាត់​ផ្តាច់​ផ្លូវថ្នល់​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដី​កសិកម្ម​តាម​តំបន់​ជ្រលង​ភ្នំ​ផង​ដែរ​ ។​ មន្ត្រី​អាកាសធាតុ​អះអាង​ថា​ ខ្យល់ព្យុះ​នេះ​នឹង​អូស​បន្លាយ​ពេលវេលា​ច្រើន​ថ្ងៃ​នៅ​លើ​ដែន​កោះ​ Luzon​ ដែល​មាន​លំនៅ​ឋាន​ពលរដ្ឋ​រស់នៅ​ជិត​៥០​លាន​នាក់​ ។​

​បើ​ទោះបី​ខ្យល់ព្យុះ​នេះ​មិន​បាន​បក់​បោក​មក​ចំ​លើ​ទីក្រុង​ម៉ានីល​ក៏​ពិតមែន​ ប៉ុន្តែ​ភ្នាក់ងារ​អាកាសធាតុ​បាន​ព្រមាន​ថា​ នៅ​ភាគ​ខាងត្បូង​ទីប្រជុំជន​នេះ​នឹង​ទទួល​រង​ការ​វាយប្រហារ​ពី​ខ្យល់​ខ្លាំង​ លាយឡំ​ដោយ​ភ្លៀង​ធំ​ ។​

​ហ្វី​លី​ពី​ន​ជា​រៀង​រាល់​ឆ្នាំ​ទទួល​រង​គ្រោះ​ពី​ខ្យល់ព្យុះ​ប្រមាណ​២០​ ហើយ​ភាគ​ច្រើ​នៃ​ខ្យល់ព្យុះ​នោះ​សុទ្ធតែ​មាន​កម្លាំង​ខ្លាំង​អាច​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៕​

nip-1-philippineepa04981871 Filipino soldiers clear debries at a high-way in the town Munoz, Nueva Ecija province, northern Manila, Philippines, 18 October 2015. Typhoon Koppu slammed into the northern Philippines forcing thousands of people to flee their homes amid heavy rains and strong winds that could last up to three days, the disaster relief agency said. Koppu toppled trees and ripped off rooftops, while nearly 10,000 people evacuated their homes amid warnings of flash floods and storm surges up to three metres.  EPA/FRANCIS R. MALASIGepa04981882 A picture made available on 18 October 2015 shows stranded Filipino passengers  during prayers inside a port terminal in the town of Tabaco, Albay province, southern Manila, Philippines, 17 October 2015. Typhoon Koppu slammed into the northern Philippines forcing thousands of people to flee their homes amid heavy rains and strong winds that could last up to three days, the disaster relief agency said. Koppu toppled trees and ripped off rooftops, while nearly 10,000 people evacuated their homes amid warnings of flash floods and storm surges up to three metres.  EPA/ZALRIAN Z. SAYAT

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print