លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ កំពុងជ្រួលច្របល់ពេលដឹង​ថាថ្នាក់លើផ្ទេរតំណែង

ចែករំលែក៖

ភ្នំពេញ ៖ អធិការនគរបាលខណ្ឌសែនសុខលោក ម៉ក់ ហុង កំពុងជ្រួលច្របល់ យ៉ាងខ្លាំង ខណៈដែលដឹងថាខ្លួនត្រូវបានថ្នាក់លើសម្រេចផ្ទេរភាកិច្ចទៅកន្លែង ផ្សេង។

នេះបើយោងតាមប្រភពច្បាស់ការមួយដែលបានទម្លាយឲ្យដឹងកាលពីថ្ងៃទី២៨តុលាពីអភិបាលរងខណ្ឌម្នាក់ដែលសូមមិនបញ្ចេញឈ្មោះ។

ប្រភពដដែលបន្តថា តាមពិតទៅអធិការខណ្ឌថ្មីបានធ្វើពីធីសប្បាយៗរួចហើយ ក្រោយពីគេទទួលបានសេចក្តីសម្រេច ទំនងជាអាចក្រោយពិធីបុណ្យអុំទូករួច។

អធិការរងខណ្ឌសែនសុខម្នាក់បង្ហើបឲ្យដឹងថា លោកម៉ក ហុង បានដឹកជញ្ជូនកៅអីសាឡុង តុ ទូរ សំខាន់ៗចេញពីកន្លែងបណ្តើរៗហើយ។ នេះប្រសិនបើថ្នាក់លើទុកលោកម៉ក់ ហុង បន្តដឹកនាំទៀតនោះប្រាកដជាមានបញ្ហាកាន់តែធ្ងន់ធ្ងរៗទៅហើយ ព្រោះថារាល់ការងារសំរាប់អធិការរងទាំងអស់ត្រូវបានលោកម៉ក់ ហុង ក្តោបក្តាប់ទាំងអស់។ ប្រភពដដែលបន្តថា​ ថ្មីៗនេះក្រោយពីដឹងថាខ្លួនត្រូវបានថ្នាក់លើផ្ទេរភារកិច្ចចេញហើយនេះ លោកម៉ក់ ហុង បានដើរប្រកូកប្រកាស់ប្រាប់គេឯងថា ខ្លួននឹងបន្តរហូតដល់ក្រោយបោះឆ្នោត២០១៨រួចទើបចេញ ហើយថែមទាំងបានគម្រាមដល់មន្ត្រីនិងអធិការរងណាដែលប្រឆាំងនឹងខ្លួននោះ នឹងត្រូវដកចេញទាំងអស់។

ជុំវិញបញ្ហាខាងលើនេះ ទាំងមន្ត្រី ទាំងអធិការរងខណ្ឌសែនសុខហាក់បីដូចជាមិនចុះសម្រុងគ្នាក្នុងការងារផ្ទៃក្នុងនោះឡើយ។ នេះក៏ដោយសារការដឹកនាំរបស់លោកអធិការខណ្ឌ ដឹកនាំមិនប្រក្រតី និងប្រើហឹង្សាលើមន្ត្រីផ្នែកព្រហ្មទណ្ឌជាដើម។

ប្រភពពីមន្ត្រីខណ្ឌម្នាក់បាននិយាយថា ក្នុងករណីដែលលោកម៉ក ហុង ប្រើហឹង្សាលើមន្ត្រីផ្នែកព្រហ្មទណ្ឌនោះ ហើយបន្ទាប់មកអធិការកិច្ចបានកោះហៅអធិការរងខណ្ឌសែនសុខទាំងទៅសួរនាំផងដែរ។ ការសួរនាំនេះគឺពាក់ព័ន្ធនឹងការដឹកនាំរបស់លោកម៉ក់ ហុង នេះតែម្តង។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោកម៉ក់ ហុង បានកាន់តំណែងជាអធិការនគរបាលខណ្ឌទួលគោករយៈពេលខ្លី ជាង១ឆ្នាំ។ បន្ទាប់ពីរាជរដ្ឋាភិបាលបំបែកខណ្ឌឬស្សីជាពីរ គឺខណ្ឌសែនសុខគឺលោកម៉ក់ ហុង បានទទួលតំណែងជាអធិការខណ្ឌសែនសុខ និងលោកជាវ វិបុល ជាអធិការរង។ អ្នកទាំងពីរបានមានរឿងជម្លោះគ្នាបែកផ្សេង ក្នុងករណីការដឹកនាំរបស់លោកម៉ក់ ហុង មិនប្រក្រតី។លោកជាវ វិបុល បានផ្ទេរចេញពីអធិការរងខណ្ឌសែនសុខ ដែលបច្ចុប្បន្ននេះលោកជាវ វិបុល ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រឹតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print