បើកឡានទាំងស្រវឹងជ្រុលបុករថយន្តគេពីក្រោយ ទារសំណង២ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាស្រឿងៗបានបើករថយន្ដ Libero pro ជ្រុលទៅបុកគូទរថយន្ដទំនើប ៥៧០ មួយគ្រឿង ដែលឈប់ចាំរថយន្ដ ១គ្រឿងទៀត កំពុងបត់នៅពីមុខបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង ៨ និង ១០នាទី យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចហាងនំបុ័ងបាយ័ន តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យសារព័ត៌មាននគរវត្តដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដ Libero pro ១គ្រឿង ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3706 បើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូទរថយន្ដទំនើប ៥៧០ មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AG -0119 បើកដោយបុរសម្នាក់ រួមដំណើរជាមួយស្ដ្រីម្នាក់ និងក្មេងប្រុសម្នាក់ (ទំនងប្ដីប្រពន្ធកូន)ដែលឈប់ចាំរថយន្ដ ១គ្រឿងទៀត កំពុងបត់នៅពីមុខ ក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដទាំងសងខាងរងការខូតខាតដូចគ្នា។

NKD-36x6_outline

ក្រោយកើតហេតុ មានមេការរបស់ភាគីរថយន្ដ Libero pro ដែលជារថយន្តបង្កបានមកជួយសម្រួលគ្នាជាមួយភាគីខាងរថយន្ដទំនើប៥៧០ ដោយភាគីខាងរថយន្ដ ៥៧០ ទារសំណងចំនួន ២០០០ដុល្លារ។ តែចុងក្រោយពីភាគីខាងរថយន្ដ Libero pro បានសម្រេចជួសជុលទៅឲ្យភាគីខាងរថយន្ដ ៥៧០ ដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print