ប្រមុខការទូតអះអាងថាកម្ពុជាបានប្តឹងអាមេរិកទៅកាន់ UN ហើយទាក់ទងនឹងអាវុធគីមីនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអះអាងថា កម្ពុជាបានប្តឹងអាមេរិកទៅកាន់អង្គការសហប្រជាជាតិ (UN) រួចហើយទាក់ទង នឹងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅ ក្នុងទឹកដីកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៧០ជាពិសេសអាវុធគីមីនៅខេត្តស្វាយរៀងនេះ តែម្តង ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជាប្រាប់ដល់សមាជិកសមាជិកាថ្នាក់ ភូមិ ឃុំ ស្រុកនៅស្នាក់ការគណបក្សប្រជាជនស្រុកស្អាង ខេត្ត កណ្តាលកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៧ លោក ប្រាក់ សុខុន បានលើក ឡើងថា កម្ពុជាបានរងទុក្ខជាច្រើនពីបរទេសដោយសារតែអ្នកនយោបាយខ្មែរស្តាប់ តាមការបញ្ជារបស់បរទេសនោះ ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងកុំភ្លេចសោកនាដកម្ម និងទុក្ខវេទនា របស់ខ្មែរយើងជិត៣០ឆ្នាំកន្លងទៅគឺកើតឡើងដោយសារតែគេសម្រេចចិត្តជំនួសយើង… គេទម្លាក់គ្រាប់បែកនៅក្នុងប្រទេសយើង យើងមិនបានហៅគេទម្លាក់នៅក្នុងប្រទេសយើងទេ។ ថ្មីៗនេះយើងនិយាយ អំពីគ្រាប់បែកគីមីដែលកប់នៅភូមិ និង សាលារៀនក្នុងខេត្តស្វាយរៀង ហើយអាចជះផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ។ តែយើងបានប្តឹងប្តល់ទៅអង្គការសហប្រជាជាតិរួចហើយរឿងនេះសុំឲ្យអង្គការសហប្រជាជាតិគាត់ជួយបញ្ជូនអ្នកជំនាញការមកដើម្បីជួយកាយយកអាវុធគីមីហ្នឹង ហើយឲ្យធ្វើយ៉ាងម្តេច ផ្តល់ការឧបត្ថម្ភផ្នែកបច្ចេកទេសធ្វើយ៉ាងម្តេចដើម្បីឲ្យយើងកម្ចាត់អាវុធគីមីហ្នឹង ចេញតំបន់គ្រោះថ្នាក់»។

ទាក់ទងនឹងបញ្ហាគ្រាប់បែកដែលអាមេរិកទម្លាក់នៅទឹកដីកម្ពុជាក្នុងអំឡុងទសវត្សរ៍ ៧០នេះលោក ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលជាតិកម្ពុជាកម្ចាត់មីនបានថ្លែងកាល ពីកន្លងទៅថា អាមេរិកបានទម្លាក់គ្រាប់ បែកនៅកម្ពុជាមានកាកសំណល់ជាតិផ្ទុះសង្គ្រាមមានចំនួនច្រើនឥតគណនាបាន បន្តសម្លាប់កូនចៅខ្មែរទាំងក្នុងនិងក្រោយសង្គ្រាមបានបញ្ចប់ ។

NKD-36x6_outline

លោកបានបន្តថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជាតាមទិន្នន័យមិនទាន់ពេញលេញគឺមានចំនួន១១៥.២៧៥ទីតាំង (ឬកំណត់ត្រា) មានការហោះហើរ ទម្លាក់ចំនួន២៣០.៥៤៤ លើកមានចំនួនគ្រាប់ទម្លាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់មានទម្ងន់ជាង២លាន៨សែនតោន ពោលគឺ ចំនួន២.៨០៣.៨៦៨.១៥២គីឡូក្រាម ក្នុងនោះមានគ្រាប់បែកចង្កោមគិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជា អាវុធគីមីប្រភេទពណ៌ទឹកក្រូច និងប្រភេទ អាវុធគីមីមួយចំនួនទៀតមិនស្ថិតក្នុងទិន្ន ន័យនេះនៅឡើយទេ។ ខាងលើនេះជា ការណ៍ពិតជាក់ស្តែងដែលបានកើតលើ ប្រជាជនកម្ពុជា ។

គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ មន្ត្រីជំនាញមកពីអន្តរស្ថាប័នកម្ពុជាបាន ពិសោធន៍សារធាតុគីមីក្នុងគ្រាប់បែកដែលបានទម្លាក់ពីលើយន្តហោះអាមេរិកក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបានរកឃើញសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents។ សារធាតុគីមីមានក្នុងគ្រាប់បែកទាំងនោះអាចធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរលើសុខភាពមនុស្សដូចជា ប៉ោង ស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។ ជាងនេះទៅទៀតសារធាតុគីមីននេះ គឺស្ថិតនៅក្នុងតារាងទី១នៃសារធាតុគីមីដែលត្រូវហាមប្រាមដោយអង្គការOPCWរបស់អង្គការសហប្រជាជាតិ ។

ពាក់ព័ន្ធគ្រាប់បែកគីមីនេះនាពេលថ្មីៗ នេះប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ជិត១០០នាក់ហើយបានរងគ្រោះដោយសារធាតុគីមីនឹងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយពួកគាត់ភាគច្រើនមានបញ្ហារមាស់លើរាងកាយ និងពិបាកដក ដង្ហើមជាដើម ។

ទាក់ទងនឹងបញ្ហាគ្រាប់បែកអាវុធគីមីដែលអាមេរិកទម្លាក់នេះរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis បានបញ្ជាក់ប្រាប់ដល់ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះមុខ ថា អាមេរិកកំពុងតែគិតគួរហើយតែមិនបានបញ្ជាក់ថាបានកម្រិតណាក្នុងការជួយនោះឡើយ ៕ ហេង​ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print