ក្រសួងវប្បធម៌ហាមប្រើពាក្យ “ដកស្រួល ដាក់ស្រួល និង ហែកស្រួល ស៊កស្រួល”

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈបានស្នើដល់ប្រធានសមាគមទូរ ទស្សន៍កម្ពុជាធ្វើអន្តរាគមន៍ហាមទូរទស្សន៍ទាំងអស់ផ្អាកការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មដែលប្រើពាក្យពេចន៍អសុរោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្តាប់ និងតម្លៃសីល ធម៌សង្គម ។

នេះបើយោងតាមលិខិតផ្ញើជូនប្រធានសមាគមទូរទស្សន៍កម្ពុជារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលចុះហត្ថលេខាដោយលោករដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រ សោម សុគន្ធ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ។

បើតាមលិខិតដដែលបានលើកជា ឧទាហរណ៍ជាក់ស្តែងដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈកត់សម្គាល់ឃើញដូចជាពាក្យ «ដកស្រួល ដាក់ស្រួល និងហែក ស្រួល ស៊កស្រួល» ជាដើម។ ការប្រើពាក្យ ពេចន៍នេះបានធ្វើឲ្យមានការរិះគន់ និង សំណូមពរជាបន្តបន្ទាប់ពីសាធារណជន មកក្រសួងវប្បធម៌និងវិចិត្រសិល្បៈឲ្យជួយ ចាត់វិធានការបញ្ឈប់ការចាក់ផ្សាយ ឬប្ដូរ ពាក្យពេចន៍នេះចេញ ។

NKD-36x6_outline

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើដល់ប្រធានសមាគមទូរទស្សន៍កម្ពុជា ផ្តល់កិច្ចសហការជួយហាមឃាត់ទប់ស្កាត់រាល់ការផលិតនិងចាក់ផ្សាយស្ប៉តពាណិជ្ជកម្មដែលប្រើពាក្យពេចន៍អសុរោះដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និង ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ ជាតិ ។

ជាការកត់សម្គាល់ក្រៅពីការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មដែលប្រើពាក្យពេចន៍ អសុរោះដូចខាងលើក៏នៅមានរូបភាពវីដេអូស្ប៉តផ្សាយពាណិជ្ជកម្ម និងបទចម្រៀង សម័យមួយចំនួនទៀតក៏ត្រូវបានអ្នកតាមដានមួយចំនួនយល់ថា មិនសមរម្យភូត កុហកបោកប្រាស់ ប៉ះពាល់ដល់តម្លៃសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ឬនាំដល់ការលើក ទឹកចិត្តប្រព្រឹត្តការសេពគ្រឿងស្រវឹងជាដើម ៕ ហេង សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print