សម្តេចតេជោហ៊ុន សែន ផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក ផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៅក្នុងឱកាសនៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨នេះ ពូសូមផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត។ ចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលពុំមាននរណាម្នាក់ដណ្តើមឬលួចយកបានឡើយ។ សូមក្មួយៗចៅៗសិស្សានុសិស្សខិតខំរៀនសូត្រ និងប្រតិបត្តិខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។

ទន្ទឹមនឹងនោះដែរ ពូសូមផ្តាំផ្ញើក្មួយៗចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។ សូមអរគុណលោកឪពុកអ្នកម្តាយ អាណាព្យាបាលសិស្សដែលផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្រ និង សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនផ្តល់ចំណេះដឹងដល់កុលបុត្រខ្មែរគ្រប់រូបអោយទទួលបានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដក្នុងជីវិត។

សូមជូនពរក្មួយៗ និងចៅៗទទួលបានជោគជ័យក្នុងការសិក្សាចាប់ពីថ្ងៃបើកបវេសនកាលនេះតទៅ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print