សំណុំរឿងថៅកែឡានឆបោកលុយជាង១០ម៉ឺន​ដុល្លារ​​ត្រូវបានចាប់បញ្ជូនទៅ​តុលាការ

ចែករំលែក៖

ភ្នំពេញ៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ឡាន​នាំ​ឡាន​ស៊េរី​ទំនើប​ៗ​ពី​អាមេរិក​មក​កម្ពុជា ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ខ្លួន​ទៅ​ តុលាកានៅព្រឹកថ្ងៃ​ទី​១៩ ខែ​​តុលា​ឆ្នាំ​២០១៥​ បន្ទាប់ពី​ធ្វើការ​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​ជួល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ថៅកែ​ឡាន​រូប​នេះ​រង​ការ​ចោទ​ប្រកាន់​ថា ​​បាន​ឆបោក​យក​លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ​ថ្លៃ​កក់​ទិញ​រថយន្ត​ស៊េរី​ទំនើប​ ដែល​កុម្ម៉ង់​ទិញ​ពី​បរទេស ហើយ​គេចវេះ​មិន​ព្រម​សង​ ដោយ​លើស​កិច្ចសន្យា​ជាង​៣​ខែ​មក​ហើយ ​ ​និង​មួយទៀត​ករណី​ក្លែង​ឯកសារ ។

Untitled-1

បុរសដែលត្រូវកងរាជអាវុធហត្ថបញ្ជូនមកតុលាកាមាន​ឈ្មោះ​ឈាង ​សុផល​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់​រថយន្ត​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ស្នាក់នៅ​ផ្ទះ​ជួល​លេខ​២០៧ ផ្លូវ​៥៩៨​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ថៃ ឈុន​គ្រី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៦​អឺ​០​ ផ្លូវ​លេខ​៨៨​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

យោងតាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ថៃ ឈុន​គ្រី​បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ខែមេសា ​ឆ្នាំ​២០១៥​ឈ្មោះ​ឈាង សុផល​បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​Asia Business Solution(Cambodia)Co,ltd ថា​ជា​ក្រុមហ៊ុន​របស់​គាត់​ ហើយ​ប្រាប់​គាត់ ​និង​ប្រពន្ធ​ដែល​ធ្លាប់​ស្គាល់​គ្នា​យូរ​មក​ហើយ​ថា​ “​មាន​លក់​រថយន្ត​ស៊េរី​ទំនើបៗ​ច្រើន​ប្រភេទ​អាច​បញ្ជា​ទិញ​តាមចិត្ត​ចង់បាន ​រយៈពេល​តែ​៤​សប្តាហ៍​គិត​ចាប់​ពីថ្ងៃ​ចុះ​កិច្ចសន្យា​ និង​ទទួល​ប្រាក់​កក់​” ​។

បន្ទាប់មកប្រពន្ធក៏​បាន​កុំម្មង់ទិញ​រថយន្ត​ម៉ាក​Land Rover Vouge​ស៊េរី​២០១៤​ដោយ​បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា ​ឆ្នាំ​២០១៥​ក្នុង​តម្លៃ​១២៨.០០០​ដុល្លារ​(​ដប់​ពីរ​​ម៉ឺន​ប្រាំបី​ពាន់​) ហើយ​ឈ្មោះ​ឈាង សុផល​តម្រូវ​ឲ្យ​កក់​លុយ​៥០​ភាគរយ​ស្មើនឹង​៦៤.០០០​ដុល្លារ​(​ប្រាំមួយម៉ឺន​ បួន​ពាន់​)​ ដោយ​ប្រាប់​ថា​”​រថយន្ត​នោះ​កំពុង​នៅ​លើ​កប៉ាល់, នៅ​ខែ​មិថុនា​នឹង​មកដល់​កំពង់ផែ​ព្រះសីហនុ ​ដូចនេះ​ត្រូវ​បង់​ថែម​៣០​ភាគរយ​ទៀត។ គាត់​ក៏បាន​បង់​៣០​ភាគរយ​ទៀត​ស្មើនឹង​៣៨.០០០​ដុល្លារ​(​បី​ម៉ឺន​ប្រាំបី​ ពាន់) ។

បន្ទាប់ពី​ចាប់ខ្លួន នៅចំពោះមុខច្បាប់ ជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆបោកលុយជាង១០ម៉ឺនដុល្លាពី ជនរងគ្រោះពិតប្រាកដមែន បច្ចប្បន្នកំពុងស្ថិតនៅក្រោមការសាកសួររបស់តុលាការ ដើម្បីបន្តនិតិវិធីកសាងសំណុំរឿងបញ្ជូនទៅឃុំនៅព្រៃស ៕

Untitled-2

...

ដោយ៖ ចាន់ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print