ខ្ចីម៉ូតូមិត្តភ័ក្តទៅឌុបប្រពន្ធបែរជាយកទៅបញ្ចាំត្រូវម្ចាស់គេចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍កាកាប

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភ័ក្តថាទៅឌុបប្រពន្ធបែរជាយកទៅបញ្ចាំអស់រយៈពេលមួយថ្ងៃត្រូវម្ចាស់គេប្រទះឃើញឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍កាកាប ដើម្បីចាត់ការតាមនិតិវិធី ។

image3

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះមានស៊ីថា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៅសាលាសន្ធរម៉ុក ស្នាក់នៅភូមិទ្រា ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ចំណែកជនរងគ្រោះឈ្មោះស៊ុន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅសង្កាត់ភ្នំពេញពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះបន្តអោយដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ឈ្មោះមានស៊ីថា បានខ្ចីម៉ូតូជនរងគ្រោះម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1AO-2630 ថាទៅឌុបប្រពន្ធតែបែរជាយកទៅបញ្ចាំ។ លុះរហូតមកដល់វេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលជនរងគ្រោះបានប្រទះឃើញឈ្មោះមាន ស៊ីថា នៅផ្លូវ២០០៤ ទើបឃាត់ខ្លួនយកទៅប្រគល់អោយសមត្ថកិច្ចចាត់ការតាមនិតិវិធី ។

ក្រោយពេលកើតហេតុជនរងគ្រោះបានអោយជនសង្ស័យទៅលោះម៉ូតូខ្លួនវិញដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ បន្ទាប់មកសមត្ថកិច្ចក៏បានដោះលែងអោយមានសេរីភាពវិញ ៕

image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print