មុននេះបន្តិច មានករណីស្ត្រីម្នាក់ធ្លាក់ពីលើអគារជាន់ទី១០មកទើរ ជង់ដែកនៅជាន់ទី៥

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានធ្លាក់ពីលើអគារមកទើរនៅជាន់ទី៥ ស្ថិតនៅផ្លូវលេខ១៦៧ សង្កាត់ទួលទំពូង ខណ្ឌ ចំការ មន កាលពីវេលាម៉ោងប្រមាណ៥ និង៣០នាទី ល្ងាច ថ្ងៃទី២ វិច្ឆិកា ឆ្នាំ ២០១៧។

កម្មករដូចគ្នាបាននិយាយឱ្យដឹងថា ថ្ងៃកើតហេតុស្ត្រីខាងលើ បានឡើងតាមរកប្តីនៅលើអគារ ដែលតែងផឹកស្រវឹងរាល់ថ្ងៃ ។  លុះបន្តិចក្រោយមកស្រាប់តែធ្លាក់មកក្រោមតែម្តង ។

សពស្ត្រីរងគ្រោះឈ្មោះ ឡុង ញាញ់ អាយុ២៤ឆ្នាំ និងមាន ផ្ទៃពោះ៨ខែបានធ្លាក់ជង់ជាប់ដែកនៅជាន់ទី៥ ។

មូលហេតុនៃការធ្លាក់ មិនទាន់ដឹងនៅឡើយទេ ថាតើប្តីជា ច្រានទម្លាក់ ឬធ្លាក់ខ្លួនឯង ដោយពេលនេះសមត្ថកិច្ចកំពុង ស្រាវជ្រាវ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print