(វិភាគព័ត៌មានអន្តរជាតិ)៖ កូរ៉េ​ខាងត្បូង​គ្មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ទប់ទល់​ការ​វាយប្រហារ​ពី​កូ​រ៉​ខាងជើង

ចែករំលែក៖

​ការ​ដែល​កូរ៉េ​ខាងជើង​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ស្វ័យប្រវត្ដិ​នៅ​លើ​កោះ​ជាប់​ព្រំដែន​កូរ៉េ​ខាងត្បូង​មាន​ចម្ងាយ​តែ​៤,៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ ទីក្រុង​សេ​អ៊ូ​ល​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ ខ្លាច​ទីក្រុង​ព្យុ​ង​យ៉ាង​វាយប្រហារ​ ដោយ​តដៃ​មិន​រួច​។​

hyutf6

​សកម្មភាព​ខាងលើ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ ទីក្រុង​សេ​អ៊ូ​ល​ចាំបាច់​ត្រូវ​តែ​ត្រៀមលក្ខណ​ ទប់ទល់​ជាមួយ​កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ ក្នុង​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​តម្រង់​ទៅ​ លើ​គោលដៅ​សំខាន់ៗ​នៅ​កូរ៉េ​ខាងត្បូង​។​

​សារព័ត៌មាន​ Korea​ Herald​ បាន​ ផ្សាយ​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នោះ​គោលនយោបាយ​ការពារ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ទប់ទល់​ជាមួយ​កូរ៉េ​ខាងជើង​ ពិសេស​ប្រព័ន្ធ​ មី​ស៊ី​ល​ និង​គ្រាប់បែកបរមាណូ​ទៀត​ផង​។​

​តាម​អ្នកឯកទេស​វិភាគ​គោលដៅ​ សំខាន់​បំផុត​របស់​កូរ៉េ​ខាងជើង​នា​ពេល​ នេះ​គឺ​ត្រៀម​វាយប្រហារ​ទៅ​លើ​ទីតាំង​ សំខាន់ៗ​នៅ​កណ្ដាល​ទីក្រុង​សេ​អ៊ូ​ល​ ប្រសិនបើ​មានការ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ឬ​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​វាយ​ ប្រហារ​ជាដើម​។​

​អ្នកឯកទេស​ទទួល​បន្ទុក​សន្ដិសុខ​កូរ៉េ​ខាងត្បូង​លោក​ Park​ Won​ Gon​ មក​ពី​ សាកលវិទ្យាល័យ​ Handong​ និយាយ​ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ គឺជា​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សន្ដិសុខ​ជាតិ​ ហើយ​អាច​បង្ក​ឱ្យ​មានការ​ខូច​ ខាង​យ៉ាង​ធំធេង​ប្រសិនបើ​មានការ​វាយ​ ប្រហារ​ពី​កូរ៉េ​ខាងជើង​នោះ​ ។​ បើ​ទោះបី​ កូរ៉េ​ខាងត្បូង​អាច​យកឈ្នះ​កូរ៉េ​ខាងជើង​ក្ដី​ដោយ​មានការ​ជួយ​ពី​អា​មេ​រិ​ក​ តែ​កូរ៉េ​ ខាងត្បូង​ក៏​ត្រូវ​បាត់បង់​ជា​ច្រើន​ផង​ដែរ​ ។​

​តាម​របាយការណ៍​ការពារ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ កូរ៉េ​ខាង​ ជើងមាន​កាំជ្រួច​មី​ស៊ី​ល​ដល់​ទៅ​១៤.១០០​ ដើម​ ក្នុង​នោះ​មាន​ជើង​ទម្រ​ង​បាញ់​ម្ដង​ ច្រើន​គ្រាប់​ដល់​ទៅ​៥.៥០០​ដើម​ទាំង​ នោះ​ហើយ​បានជា​ទីក្រុង​សេ​អ៊ូ​ល​ចាត់​ទុក​ថា​ កូរ៉េ​ខាងជើង​គឺជា​ការ​គំរាមកំហែង​ ដល់​សន្ដិសុខ​ជាតិ​។​

​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េ​ខាងត្បូង​មាន​ទំហំ​១៧០​មី​លី​ម៉ែត្រ​ ចំណែក​ ជើង​ទម្រ​មាន​កាណុង​បាញ់​ទំហំ​ដល់​ទៅ​ ២៤០​មី​លី​ម៉ែត្រ​ បាញ់​បាន​ចម្ងាយ​រហូត​ ដល់​ទៅ​៦៥​គីឡូម៉ែត្រ​ សម​ល្មម​កម្ទេច​ គោលដៅ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ និង​តំបន់​ ជុំវិញ​បាន​ដោយ​ងាយ​។​

​ចំណុច​ទាំងនោះ​ហើយ​បានជា​កូរ៉េ​ខាងត្បូង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​នឹង​អភិវឌ្ឍន៍​កាំជ្រួច​មី​ស៊ី​ការពារ​ សម្រាប់​ទប់ទល់​នឹង​វាយប្រហារ​។​ ប៉ុន្ដែ​ សមត្ថភាព​ទប់ទល់​របស់​កូរ៉េ​ខាងត្បូង​នា​ ពេល​នេះ​នៅ​មាន​កំណត់​ មិន​អាច​យក​ ឈ្នះ​កូរ៉េ​ខាងជើង​បាន​ភ្លាមៗ​ឡើយ​ពេល​មាន​សង្គ្រាម​កើតឡើង​។​

​អ្វី​ដែល​កូរ៉េ​ខាងត្បូង​អាច​ធ្វើ​នៅ​ពេល​នេះ​គឺ​តាមដាន​រាល់​សកម្មភាព​ប្រែប្រួល​ នៅ​កូរ៉េ​ខាងជើង​ ទើប​អាច​ទប់ទល់​ហេតុ​ ការណ៍​បាន​ទាន់​ពេលវេលា​ ។​ ទាំងនោះ​ ហើយ​បាន​ជម្រុញ​ឱ្យ​កូរ៉េ​ខាងត្បូង​ចាំបាច់​ត្រូវ​តែ​ផលិត​យន្ដហោះ​គ្មាន​មនុស្ស​បើក​ធុន​តូច​សម្រាប់​តាមដាន​សកម្មភាព​ យោធា​របស់​កូរ៉េ​ខាងជើង​។​

​ឆ្នាំ​២០១៥​នេះ​កូរ៉េ​ខាងត្បូង​នឹង​ដាក់​ឱ្យ​ប្រតិបត្ដិការ​យន្ដហោះ​គ្មាន​មនុស្ស​បើក​ស្ថិត​នៅ​បន្ទាត់​ព្រំដែន​ដើម្បី​ស៊ើបការណ៍​ពី​សកម្មភាព​របស់​កម្លាំងយោធា​កូរ៉េ​ខាង​ ជើង​ដែល​កំពុង​ឈរជើង​នៅ​ក្នុង​តំបន់​ ទល់មុខ​គ្នា​នោះ​ ។​

​សេចក្ដីថ្លែងការណ៍​របស់​កម្មវិធី​លទ្ធកម្ម​រដ្ឋបាល​ការពារ​ជាតិ​(DAPA)​របស់​កូរ៉េ​ខាងត្បូង​បញ្ជាក់​ថា​ ខ្លួន​នឹង​មាន​ ការ​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​ UCON​ ជា​ មួយ​យាន​ហោះ​គ្មាន​មនុស្ស​បើកបរ​ ដែល​ ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ ។​ ប្រភព​ បាន​បន្ដ​ថា​ យន្ដហោះ​គ្មាន​មនុស្ស​បើក​ ប្រភេទ​ Remoeye-002B​ នឹង​ត្រូវ​ដាក់​ ឱ្យ​ប្រើប្រាស់​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ​ទាំង​នៅ​អង្គភាព​ជើង​ទឹក​ និង​ទាំង​ អង្គភាព​ជើង​គោក​ចាប់ពី​ឆ្នាំ​នេះ​រហូត​ ដល់​ឆ្នាំ​២០១៧​ ។​

​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​ធុន​ តូច​នេះ​មាន​ទទឹង​១,៤​ម៉ែត្រ​បណ្ដោយ​១,៨​ ម៉ែត្រ​ និង​មាន​ទម្ងន់​៣,៤​កី​ឡូ​ក្រាម​ ។​ យន្ដហោះ​ប្រភេទ​នេះ​អាច​ហោះហើរ​ប្រ​តិ​ ប​ត្ដិ​ការ​ស៊ើបការណ៍​បាន​ក្នុង​រយៈពេល​ ជាង​១​ម៉ោង​ និង​មាន​ល្បឿន​ខ្ពស់​បំផុត​ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។​ យន្ដហោះ​ នេះ​អាច​ថតរូប​ភាព​ក្នុង​រយៈ​ចម្ងាយ​១០​គីឡូម៉ែត្រ​ទាំង​ពេល​យប់​ និង​ទាំង​ពេល​ ថ្ងៃ​ និង​បញ្ជូន​រូបភាព​ទៅ​កាន់​មូលដ្ឋាន​ បាន​ភ្លាមៗ​ទៀងពេល​ជាទី​បំផុត​ ។​

​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​នេះ​ ត្រូវ​គេ​បញ្ជាក់​ថា​ បាន​រចនា​ផលិត​ឡើង​ តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​ ។​ គេ​បាន​ដាក់​ បញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​សំខាន់ៗ​របស់​យោធា​ និង​មាន​សមត្ថភាព​ខ្ពស់​ ។​

​អ្វី​ដែល​កូរ៉េ​ខាងជើង​ចាំបាច់​ត្រូវ​ពង្រឹង​ កម្លាំង​សព្វាវុធ​នោះ​ដោយសារ​តែ​កូរ៉េ​ខាង​ ត្បូង​និង​អា​មេ​រិ​ក​មិន​ព្រម​ចុង​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​កូរ៉េ​ខាងជើង​ ។​ កន្លង​មក​ នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ កូរ៉េ​ខាងជើង​ បាន​បញ្ជាក់​ថា​ ទីក្រុង​ព្យុ​ង​យ៉ាង​ចង់ឱ្យ​ មាន​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​អា​មេ​រិ​ក​ ដើម្បី​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ​ឆ្នាំ​ ១៩៥០​ -១៩៥៣​ និង​បង្កើត​ទំនាក់ទំនង​ល្អ​ប្រសើរ​ ជាមួយ​អា​មេ​រិ​ក​ឡើង​វិញ​ ដើម្បី​បញ្ចប់​ ការ​ចងគំនុំ​គុំកួន​នឹង​គ្នា​។​

​រដ្ឋមន្ដ្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក​ Ri​ su​ Yong​ មាន​ប្រសាសន៍​ថា​ ប្រ​សិន​ បើ​អា​មេ​រិ​ក​ផ្លាស់​ប្ដូរ​គោល​ជំហរ​ និង​ យោគយល់​ក៏​ដូច​ជា​ព្រួយបារម្ភ​ពី​សន្ដិ​ សុខ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​អា​មេ​រិ​ក​គួរតែ​យល់ព្រម​ឱ្យ​មាន​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​កូរ៉េ​ខាងជើង​ ទាំងនោះ​ជា​វិធីសាស្ដ្រ​ ដ៏​ល្អ​សម្រាប់​បញ្ចប់​ស្ថានភាព​តានតឹង​ នៅ​ឧបទ្វីប​។​

​លោក​ Ri​ Su​ Yong​ បញ្ជាក់​ថា​ កូរ៉េ​ខាងជើង​បាន​ខិតខំ​ឱ្យ​មាន​សន្ធិសញ្ញា​សន្ដិភាព​ពេញលេញ​បញ្ចប់​កិច្ចព្រមព្រៀង​ ឈប់​បាញ់​ដើម្បី​ធានា​សន្ដិ​ខុស​ស្ថិរភាព​ នៅ​ឧបទ្វីប​កូរ៉េ​ និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ល្អ​ ប្រសើរ​រវាង​កូរ៉េ​ខាងជើង​នឹង​អា​មេ​រិ​ក​ ក៏​ដូច​ជា​អង្គការសហប្រជាជាតិ​។​

​ប្រការ​ដែល​ចុះ​កិច្ចព្រមព្រៀង​គឺជា​ ហេតុ​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​បញ្ចប់​ការ​ព្រួយ​ បារម្ភ​ ហើយ​កូរ៉េ​ខាងជើង​អាច​នឹង​ពិ​ចារ​ ណា​បោះបង់​កម្មវិធី​បរមាណូ​ក្រោយ​ពេល​ មាន​សន្ធិសញ្ញា​សន្ដិភាព​ ។​ មួយវិញទៀត​ កូរ៉េ​ខាងជើង​ក៏​មិន​ចង់ឱ្យ​មានការ​ដាក់​ ទណ្ឌកម្ម​ពី​សហគមន៍​អន្ដរជាតិ​ផង​ដែរ​ ការ​ដាក់​ទណ្ឌកម្ម​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ ជើង​នៅ​ទ្រឹង​មួយ​កន្លែង​ឬ​ថយ​ចុះ​ទៀត​ផង​។​

​កន្លង​មក​លោក​ Ri​ Su​ Yong​ បាន​ ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការ​សហ​ ប្រជាជាតិ​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ប្រកាស​ថា​ ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បាន​រារាំង​ គោលដៅ​អភិវឌ្ឍន៍​ ។​ ទន្ទឹម​នឹង​នោះ​ក៏​ បាន​ថ្កោលទោស​អា​មេ​រិ​កថា​ បាន​រក្សា​ គំនុំ​ប្រឆាំង​កូរ៉េ​ខាងជើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ៕

images_____________________________________________________

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print