កូរ៉េខាងជើងនឹងបង្ខំឲ្យអាមេរិកត្រូវតែ «ស្តាប់តាមការទូន្មានរបស់ខ្លួន»

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបាន « សំលៀងកាំបិត បរមាណូ» ដើម្បីប្រឆាំងនឹងអាមេរិក ។

សារព័ត៌មានកូរ៉េខាងជើង KCNA បានប្រកាសសារថ្មីបំផុតរបស់កូរ៉េខាងជើង គឺបានត្រៀមបរមាណូបង្ការ ពេលមានសង្គ្រាមកើតឡើងជាមួយអាមេរិក ។ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុង ព្យុងយ៉ាងមិនទាន់ថយកម្តៅនៅឡើយទេ ពេលដែលប្រទេសទាំងពីរបានបន្តប្រើពាក្យសម្តីឌឺដងដាក់គ្នាដដែលនោះ។

សារព័ត៌មាន KCNA បានផ្សាយថា កូរ៉េខាងជើងនឹងមិនបន្ធូបន្ថយឡើយ ហើយបង្ខំឲ្យសត្រូវត្រូវតែស្តាប់តាមកូរ៉េខាងជើង ។ លើសពីនេះទៅទៀតកូរ៉េខាងជើង និងប្រើប្រាស់ បរមាណូ ដើម្បីទប់ទល់ការគំរាមកំហែងដោយបរមាណូ ។ សារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ទៀតថា ការប្រើ ប្រាស់កម្លាំងយោធា និងដាក់ទណ្ឌកម្មមកលើកូរ៉េខាងជើង ដើម្បីឲ្យបោះបង់កម្មវិធីមីស៊ីល និងបរមាណូ គឺគ្មានប្រសិទ្ធភាពនោះឡើយ ។

កាលពីខែកក្កដាកន្លងទៅ ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបចំនួន២ដើម ដោយជោគ ជ័យ ដែលអាចបំពាក់ ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក ក្នុងនោះមានកោះ Guam ជាដើម​។ បច្ចុប្បន្នគោលដៅធំបំផុតរបស់កូរ៉េខាងជើង គឺបង្រួមបរមាណូឲ្យតុច ដើម្បីបំពាក់នៅលើ កាំជ្រួចមីស៊ីលឆ្លងទ្វីប។ ប៉ុន្តែក្រុមអ្នកឯកទេសរបស់អាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើង ត្រូវការពេល វេលាជាច្រើនទៀត ទើបអាចសម្រេចបានគោលដៅទាំងនោះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សម្ព័ន្ធយោធាអាមេរិក និងកូរ៉េខាងត្បូង គ្រោង បើក​កិច្ចប្រជុំ ស្តីពីស្ថានភាពនៅឧបទ្វីបកូរ៉េ។  កិច្ច ប្រជុំនោះធ្វើឡើង នៅរដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហា ប្រឈម ដែលកំពុងកើនដែល បង្កដោយ កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសផ្ដាច់ ការកូរ៉េខាងជើង នេះបើយោងតាមការចុះ ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុន ហាប់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ។

អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Lim Sung Nam និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងនឹងជួបប្រជុំគ្នានៅ ថ្ងៃចន្ទ ទី២៨ ខែសីហា នៅពេលមានការ ព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះសមត្ថ ភាព មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ។

កិច្ចប្រជុំនេះនឹងធ្វើការចរចា មុនរដ្ឋ មន្ត្រីការពារជាតិ កូរ៉េខាងត្បូងលោក Song Young-moo និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Jim Mattis ដែលនឹងគ្រោង ធ្វើឡើង នៅមន្ទីរបញ្ចកោណនាថ្ងៃពុធ សប្ដាហ៍នេះដែរ ។

កន្លងមកក្រុមអ្នកឯកទេសបានវាយ តម្លៃខុស ពីដំណើរការវិវឌ្ឍនៃកម្មវិធីអាវុធ​របស់កូរ៉េខាងជើង ដោយយល់ឃើញថាប្រទេសនេះត្រូវការពេលវេលាយ៉ាងយូរទើបអាចផលិតបានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

ផ្ទុយទៅវិញ ទីក្រុងព្យុងយ៉ាង បាន ដំណើរការលឿនទៅមុខដ៏អស្ចារ្យ ខាង កាំជ្រួចមីស៊ីល ខណៈកំពុងមាននៃភាព តានតឹងដល់កម្រិត ជាមួយក្រុងវ៉ាស៊ីន តោន ដោយសម្រេចបានដូចចិត្ត ព្រោះតែម៉ូទ័របាញ់បង្ហោះវាមានប្រភពទៅពី អ៊ុយ ក្រែន ឬទៅពី រុស្ស៊ី ហើយទំនងជា ទទួលបានតាមរយៈទីផ្សារងងឹតនេះជាការសន្និដ្ឋានដោយ វិទ្យាស្ថាន អន្តរជាតិខាងសិក្សាបញ្ហាយុទ្ធសាស្ត្រ ហៅកាត់ថា IISS ។

តាមលោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Jim Mattis បញ្ជាក់ថា ភាពតានតឹងរវាងស.រ.អា នwង កូរ៉េខាង ជើង នាប៉ុន្មានសប្តាហ៏ចុងក្រោយដែលឡើងដល់«កម្រិតមិនធ្លាប់ មានដូចទេ បើគិត តាំងពី សម័យសង្គ្រាមនៅកូរ៉េ ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ »ហើយភាពតានតឹង នេះគឺ ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងជាបន្តបន្ទាប់មីស៊ីលបាលីស្ទិក និង សង្គ្រាមពាក្យសម្ដីគ្មានឈប់។

ជារៀងរាល់តែលើក កាលណាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ឬ មីស៊ីល​នុយ​ក្លេអ៊ែរ តែងសន្និដ្ឋានថា ប្រទេសនោះដើរលឿនទៅមុខគួរឲ្យបារម្ភ តែមតិនេះ បញ្ចេញដោយ នាយកទីភ្នាក់ងារចារកិច្ច​អាមេរិក CIA លោក Mike Pompeo ។

ស្របនឹងការសិក្សា របស់លោក ជំនាញការ Michael Elleman ចេញផ្សាយ ថ្ងៃចន្ទ ដោយ វិទ្យាស្ថានអន្តរជាតិ ខាង សិក្សាបញ្ហាយុទ្ធសាស្ត្រ IISS ស្ថិត​នៅ​អង់គ្លេស មីស៊ីលទាំងឡាយបាញ់សាក ល្បង នាពេលចុងក្រោយ ដោយកូរ៉េខាង ជើង គឺបំពាក់ដោយម៉ូទ័រ ប្រភេទ RD-250 ផលិតជំនាន់មុន ក្នុងរោងចក្រមួយនៃ អតីតសហភាពសូវៀត ដែលបច្ចុប្បន្ន ជារោងចក្រឈ្មោះ Youjmach ស្ថិតនៅ​អ៊ុយ​​ក្រែន។

កូរ៉េខាងជើង តែក្នុង២ឆ្នាំសោះ ចេះ ឈានឡើងបានដល់ មីស៊ីលធុនថ្មីបាញ់ ទៅចម្ងាយមធ្យម គឺពី ១.០០០ ដល់ ៥.៥០០គ.ម ក្រោម ឈ្មោះថា Hwasong-12 និងរៀមច្បងរបស់វា Hwasong-14 បាញ់ ទៅចម្ងាយ ឆ្ងាយ រហូតដល់ ១០.០០០គ.ម ហៅម្យ៉ាង ទៀតថា អន្តរទ្វីប។ ជោគជ័យនេះ ញ៉ាំងឲ្យគេ ភ័យខ្លាច ថា របបលោក គីម ជុង អ៊ុន មានសមត្ថភាពវាយប្រហារដែនដីស.រ.អា ដោយប្រើមីស៊ីលនុយក្លេអ៊ែរ។

“ម៉ូទ័រ RD-250 រហូតមកទល់ឆ្នាំ ២០០១ ត្រូវបានផ្គុំដំឡើងនៅរោងចក្រ Youjmach ហើយបំពាក់នៅនឹង មីស៊ីល Cyclone-2 និង Cyclone-3 រួចលក់គ្មាន សល់ទេ ទៅឲ្យរុស្ស៊ី -សេចក្តីនេះ ថ្លែងបំភ្លឺ ទៅ ពួកអ្នកកាសែត នៅក្រុងកៀវ ល្ងាចថ្ងៃ អង្គារ ១៥ សីហា ដោយនាយក ទីភ្នាក់ងារ អវកាសអ៊ុយក្រែន លោក Youri Radtchenko ទាំងបន្ថែមថា ក្នុងដំណាក់បន្ទាប់មក រុស្ស៊ីផ្ទាល់អាចលក់វាមួយភាគ ទៅនរណា ក៏បានដែរ ទៅ​តាមការយល់ឃើញរបស់​​ខ្លួន ​៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print