ឃាត់ខ្លួនជនសង្ស័យម្នាក់ វាយប្លន់យកកាបបូបលុយពីជនរងគ្រោះ២នាក់ បានប្រាក់ជាង៤០ម៉ឺនរៀល និងទូរស័ព្ទ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃឃាត់ខ្លួនក្រោយពីរូបគេធ្វើសកម្មភាពយកកាំបិតនិងដំបងឫស្សីភ្ជុងគំរាមប្លន់យកកាបូបលុយជាង៤០មឺនរៀល និងទូរស័ព្ទដៃ៣គ្រឿងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តព្រតំសាគរហៅវត្តចាស់ស្ថិតនៅក្នុងភូមិ១សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះនុតសុីថា អាយុុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ចំណែកជនរងគ្រោះទាំង២នាក់ទី១-មានឈ្មោះស៊ុនម៉េងលីន អាយុ២៤ឆ្នាំ ទី២-មានឈ្មោះខុនថាំង អាយុ​២៤​ឆ្នាំ ។ អ្នកទាំងពីរមានមុខរបរ​កម្មករសំណង់ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានកាំបិតបុ័ងតោមួយ ដាវមួយដើម ដំបងឬស្សី១ ទូរស័ព្ទដៃចំនួន៣គ្រឿងអាយហ្វូនហ្វាយមួយគ្រឿង សាំសុងមួយគ្រឿង និងម៉ាកណូគាមួយគ្រឿង កាបូបលុយចំនួន២ និងលុយខ្មែរជិត៤០មុឺនរៀល។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើបានធ្វើសកម្មភាពចំនួន២លើកទី១ជនរងគ្រោះម្នាក់បានមកលេងបុណ្យអ៊ុំទូកអកអំបុកបណ្តែតប្រទីបសំពះព្រះខែ កាលពីម៉ោង១០យប់ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរចូលលេងនៅក្នុងវត្តចាស់ហៅវត្តព្រទំសាគរ ម្នាក់ឯង ខណៈដើរចូលទៅដល់ក្នុងបរិវេន​វត្តស្រាប់លេចមុខជនសង្ស័យនៅដៃគេកាន់កាំបិតបុ័ងតោនឹងដំបងឫស្សីប្រវែងមួយម៉ែត្រមានវៃដែក​គោល​ប្រវែងមួយហ៊ុនធ្លាយចុងមកក្រៅគំរាមវាយយកកាបូបលុយនិងប្រាក់ចំនួន៣០មឺនរៀល និងទូរស័ព្ទ សាំស៊ុងមួយគ្រឿងនិងទូរស័ព្ទអិនចុចពិលមួយគ្រឿងជនរងគ្រោះមិនមានរងរបួសនោះឡើយក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ។

សមត្ថកិច្ចបានបន្តថាករណីលើកទី២នៅម៉ោងជាង៩ព្រឹកថ្ងៃទី៣ ខែវិច្ឆកាឆ្នាំ២០១៧ មានជនរងគ្រោះ២ នាក់បានដើរចូលទៅក្នុងចរិវេនវត្តកើតហេតុខាងលើខណៈពេលឈរនោមនៅជិតក្បែរស្រះទឹកស្រាប់តែលេចមុខជនសង្ស័យដើរមកជិតពួកគេដោយដៃកាន់ដាវមួយដើមនិងដំបងឫស្សីមកគំរាមពួកគេយកកាបូបលុយចំនួន១១ម៉ឺនរៀលនិងទូរស័ព្ទអាហ្វូនហ្វាយមួយគ្រឿងភ្លាមៗនោះជនរងគ្រោះទាំង២នាក់បានរត់ចេញមកក្រៅវត្តកើតហេតុហើយបានរត់ទៅប្តឹងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃដែលដាក់គោលដៅយាមការពារសន្តិសុខក្នុងព្រះរាជពិធីបុណ្យអ៊ំទូកអកអំបុកបណ្តែតប្រទីបសំពះព្រះខែដែលនៅក្បែរកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីជនរងគ្រោទាំង២នាក់ដាក់ពាក្យបណ្តឹងរួចសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យម្នាក់នាំមកសាកសួរនៅកន្លែងគោលដៅខាងលើដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print