សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីពួកគេនាំគ្នាដេញវាយពេញផ្លូវសារធាណៈ

ចែករំលែក៖

ភ្នំពេញៈ ក្មេងស្ចាវ២ក្រុម ដេញវាយគ្នាពេញផ្លូវសារធាណៈ រួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល តែយុវជនម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួននាំយកមកសាកសួរ ។កាលពីវេលាម៉ោង៩និង​៤០​នាទី​យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលសម្ដេចជួនណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនកើតហេតុ ក្មេងស្ចាវ១ក្រុម មានគ្នា៣ម៉ូតូ​ ហើយបានសុំទោសទៅកាន់ក្មេងស្ចាវ១ក្រុមផ្សេងទៀត តែមិនដឹងយ៉ាងម៉េច ក្មេងស្ចាវទាំង២ក្រុមនោះ និយាយមិនត្រូវគ្នា ក៏ដេញគ្នាពេញផ្លូវ សារធាណៈបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមនចុះមកអន្តរាគមន៍ភ្លាមៗ ខណៈពេលដែលសមត្ថកិច្ចចុះមកដល់ ក្មេងស្ចាវទាំង២ក្រុមនោះ ក៏នាំគ្នាជិះម៉ូតូគេចខ្លួនពីកន្លែងកើតតែមង្ត ប៉ុន្តែសមត្ថកិច្ចដេញតាមចាប់ឃាត់បានយុវជនម្នាក់ ដែលជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GO- 6146 រួចក៏នាំខ្លួនមកធ្វើការសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់។

ក្រោយសមត្ថកិច្ចធ្វើការសួរនាំរួច ទើបដឹងថា យុវជនដែលឃាត់ដែរបានឃាត់ខ្លួនខាងលើនេះ គឺជាជនរងគ្រោះ បន្ទាប់មកសមត្ថកិច្ចក៏ឲ្យ​ក្រុមគ្រួសារនាំទៅសម្រាក​ព្យាបាលនៅឯមន្ទីរពេទ្យសិន ហើយចាំឲ្យ​មកដាក់ពាក្យបណ្តឹង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print