ចាំមើល លោក ឈុន ស្រ៊ុន មេប៉ុស្តិ៍ទួលទំពូង១ទើបតែមកកាន់តំណែងថ្មីៗហ៊ានបង្ក្រាបល្បែងសុីសង បៀរ និង អាប៉ោងដុះស្លែបានអត់ នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លែងលេងបាល់ទះ និងបុកប៊ីយ៉ា បង្កប់ល្បែងសុីងសង មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានការលួចលាក់បង្កប់ល្បែងស៊ីសង នៅជាន់ឡៅតឿ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ប្រសិនបើយើងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៧៤ នេះ យើងពិតជាបានឃើញកន្លែងលេងបាល់ទះ ពី ទៅបី កន្លែង ប៉ុន្តែខុសប្លែកតែកន្លែងលេងបាល់ទះមួយកន្លែងខុសពីកន្លែងលេងបាល់ទះដទៃទៀត។

នៅកន្លែងនោះត្រូវបានគេរាយការណ៍ថា ជាកន្លែងលេងល្បែងបៀរ និងអាបោ៉ង ហើយមានតែមនុស្សដែលធ្លាប់ស្គាល់ ឬក៏ភ្ញៀវរបស់គេប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យមានសិទ្ធិឡើងទៅលើបាន ដោយឡែងអ្នកលេងបាល់ទះ និងអ្នកលេងបុកប៊ីយ៉ា ធម្មតា គឺមិនត្រូវអនុញ្ញាតឲ្យឡើងទៅខាងលើនោះទេ។ ហើយរហូតមកទល់ពេលនេះ អ្នកលេងល្បែងបៀរ និងអាបោ៉ង ទាំងនោះ ក៏កំពុងលេងយ៉ាងត្រជាក់ល្ហឹម ដោយគ្មានបារម្ភអ្វីផងដែរជារៀងរាល់ថ្ងៃ ក៏ព្រោះតែគេមានទីតាំងអំណោយផល មានការបិទបំាង បានយ៉ាងល្អគឺដោយសារ​តែ​​សមត្ថកិច្ចដឹងហើយមិនហា៊នបង្ក្រាប។

ប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ការរីកដុះដាលទីតាំង ដែលបង្កប់ទៅដោយល្បែងស៊ីសងខាងលើនោះ មិនត្រឹមតែជាការអូសទាញឲ្យប្រជាពលរដ្ឋ ឈ្លក់វង្វេង បាត់បង់ទ្រព្យសម្បត្តិ បែកបាក់ក្នុងសង្គមគ្រួសារប៉ុណ្ណោះទេ ប្រភពនៃបនល្បែងទាំងនេះបានក្លាយទៅជាប្រភពនៃបទល្មើសកើតមានក្នុងសង្គមយ៉ាងធ្ងន់ផងដែរ ។

ប្រជាពលរដ្ឋទទួលស្គាល់ថា ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិតជាមានអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងសង្គម ។ ប៉ុន្តែ ភាពធូរលុង អនុញ្ញាតឲ្យល្បែងស៊ីសងកើតមានពេញបន្ទុកបែបនេះ ក៏ជាកំហុសរបស់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ចាត់ទុកថា មានចេតនាចិញ្ចឹមបទល្មើស ផ្ទុយពីជាអ្នកអនុវត្តច្បាប់ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print