ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយបានដេញឃាត់បានជនសង្ស័យម្នាក់ និងម៉ូតូសេ១២៥មួយគ្រឿង ខណះកម្លាំងព្រហ្មទណ្ឌកំពុងជិះល្បាតក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ។
កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារកាណាស៊ីធី ផ្លូវវេងស្រេង សង្តាក់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមជិះរត់រហូតមកដល់ចំណុចខាងជើងបឹងមួយកន្លែង ភូមិថ្មគោល សង្កាត់ចោមចៅ ទើបសមត្តឃាត់ជាប់តែម្តង។
ជនសង្ស័យឈ្មោះវង្ស សារាវុធ្ធី ភេទប្រុស អាយុ២៥ មុខរបនៅផ្ទះ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភ័ពព័ត៍មានសមត្ថកិច្ចបានអោយដឹងថា ដោយមានករណីចោរកម្ម ឆក់ប្លន់នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានកើតឡើងជាញឹកញាក់ ទើបកម្លាំងព្រហ្មទ័ណ្ឌកំរិតស្រាលបានបន្ថែមកម្លាំងល្បាតកាពារជូនប្រជាពលរដ្ឋ ។ លុះខណះកំពុងល្បាតស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី២០១៥ ពណ៍ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ដោយមានការសង្ស័យទើបកម្លាំងហៅឃាត់សួរនាំ តែបែរជាជនសង្ស័យបានព្យាយាមជិះរត់រហូតមកដល់បឹងមួយកន្លែងមុខបឋមសិក្សាគោកកញ្ចាន់ ទើបកម្លាំងព្រហ្មទ័ណ្ឌកំរិតស្រាល សហកាជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យឃាត់ជាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនសង្ស័យទៅឆែកឆេរនៅក្នុងបន្ទប់ជួលឃើញម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាស់រេវូ ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1M 0801 យកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីសាកសួបន្ត៕
ដោយ៖ សុខា សែនជ័យ