អាវុធហត្ថ​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ផ្សារ​ហ្គូ​ល​ឌែ​ល​សុរិយា​ម៉​ល​ ព្រោះ​ជាទី​តាំង​ចែកចាយ​ និង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​ អនុសេនីយ៍ឯក​ លី​ គឹ​ម​ឡេ​ង​ មេបញ្ជាការ​រង​ អហ​ដូនពេញ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​វរៈសេនីយ៍ទោ​ ថោ​ង​ ពិសិដ្ឋ​ មេបញ្ជាការ​អាវុធហត្ថ​ដូនពេញ​ឲ្យ​ចុះ​ល្បាត​បរិវេណ​ផ្សារ​ហ្គូ​ល​ឌែ​ល​សុរិយា​ម៉​ល​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៧​ក​ញ្ជា​ប់​ ហើយ​ទីតាំង​ផ្សារ​នេះ​ ជា​កន្លែង​ដែល​ចែកចាយ​ និង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ជា​ញឹ​ា​ក​ញាប់​ ប៉ុន្តែ​នៅ​មិន​ទាន់​អស់នោះ​ទេ​ ។​

image411

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ចំនុច​ចំណតរថយន្ត​ក្នុង​ផ្សារ​ហ្គូ​ល​ឌែ​ល​សុរិយា​ម៉​ល​ តាម​ផ្លូវ​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ ។​

​លោក​ អនុសេនីយ៍ឯក​ លី​ គឹ​ម​ឡេ​ង​ មេបញ្ជាការ​រង​ អាវុធហត្ថ​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ខាត់​ សុ​ខន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​សំណាក់​លី​ម៉េ​ង​ ផ្លូវ​លេខ​៨១​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​លោក​ បាន​បន្ត​ទៀត​ថា​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោក​វរៈសេនីយ៍ទោ​ ថោ​ង​ ពិសិដ្ឋ​ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ​ឲ្យ​ចុះ​ល្បាត​បរិវេណ​ផ្សារ​ហ្គូ​ល​ឌែ​ល​សុរិយា​ម៉​ល​ ព្រោះ​ទីតាំង​ផ្សារ​នេះ​ជា​កន្លែង​ដែល​ចែកចាយ​នឹង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ជា​ញឹ​​ក​ញាប់​ ប៉ុន្តែ​នៅ​មិន​ទាន់​អស់នោះ​ទេ​ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ កម្លាំង​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ឈរ​នៅ​ចំនុច​ចំណតរថយន្ត​ក្នុង​ផ្សារ​ហ្គូ​ល​ឌែ​ល​សុរិយា​ម៉​ល​ ក៏​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៧​ក​ញ្ជា​ប់​ ហើយ​ប​ញ្ចូ​ន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​បន្ត​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​ច្បាប់​ ។​

​វត្ថុ​តាង​ចាប់​យក​មាន​:​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៧​កញ្ចប់​,​ ជញ្ជីង​ថ្លឹង​ ចំនួន​០១​គ្រឿង​,​ ដែកកេះ​ ចំនួន​០២,​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ ហុងដា​ធូ​ដេ​ ព​ណ៏​ផ្ទៃមេឃ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AX:7641,​ លុយ​ខ្មែរ​១០​ម៉ឺន​រៀល​,​ លុយ​ដុល្លារ​១៥​ដុល្លា​អា​មេ​រិ​ក​,​ ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​,​ថង់​សំរាប់​មួយ​ចំនួន​ ៕​

image1image5image2

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print