នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ចុះ​ត្រួតពិនិត្យ​ជនបរទេស​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ឃាត់​ជនជាតិ​វៀតណាម​៥​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ដែល​កំពុង​បំរើ​ការងារ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ក្នុង​នោះ​ឃាត់​បាន​ជនជាតិ​វៀតណាម​ ៥​នាក់​ នាំ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

IMG_0251

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ មាន​ទីតាំង​ តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង​ (​ផ្លូវ​លេខ​២១៧)​ ភូមិ​ជើងឯក​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោ​១៥​ និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក​ មាស​ ច័​ន្ធ​ពិសិដ្ឋ​ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ជា​លទ្ធផល​ឃាត់​បាន​ជនជាតិ​វៀតណាម​៥​នាក់​ អត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ ។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ ជនបរទេស​ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​នោះ​ សរុប​ចំនួន​ ៨២​នាក់​ ក្នុង​នោះ​ជនជាតិ​អា​ឡឺ​ម៉​ង់​ ២​នាក់​ ជនជាតិ​បារាំង​ ១​នាក់​ និង​ជនជាតិ​វៀង​ណា​ម​ ៧៩​នាក់​ ។​ ក្នុង​ចំណោម​ជនបរទេស​ទាំង​៨២​នាក់​នោះ​ គឺ​មាន​ជនជាតិ​វៀតណាម​ ៥​នាក់​ អត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ ត្រូវ​បាន​នាំ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដែល​មា​នទី​តាំងនៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី​ ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

IMG_0138IMG_0134IMG_0255

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print