សមត្ថកិច្ចពាក់ពន្ធ័ពិតជាមិនហ៊ានបង្រ្កាបមេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ចាន់ ណាទេ ព្រោះខ្លាចផ្កាប់ឆ្នាំងចោល

ចែករំលែក៖

ខេត្តព្រះវិហា ៖ មេឈ្មួញដឹកឈើចេញពីខេត្តព្រះវិហារ យកមកដាក់តាមដេប៉ូក្នុងខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ឈ្មោះ លោក ចាន់ណា ជាមេឈ្មួញដុះស្លែ ចាក់គ្រឹះ តាំងពីយូរមកហើយ ។ នេះបើតាមប្រភពព័ត៌ មានពីសមត្ថកិច្ចជំនាញ ដែលមិនទទួលបានប្រយោជន៍ក្នុងបទល្មើសនេះ ។

ដោយឡែកប្រភពពីប្រជាពលរដ្ឋក៏បានអោយដឹងដែរថា លោកចាន់ណា ជាមេឈ្មួញឈើនេះ រកសុីឈើ ចិញ្ចឹមសមមត្ថកិច្ចជំនាញពាក់ពាក់ពន្ធ័ស្ទើរគ្រប់ស្ថាប័ន ជាពិសេសមេព្រៃ នៅសង្កាត់ព្រៃឈើ គូលែន ទើបមុខរបររបស់គាត់ដំណើការទៅយ៉ាងរលួ ហើយករណីដែលសម្មត្ថកិច្ចជំនាញមិនដែលហ៊ានប៉ះពាល់ លោកចាន់ណា នោះ ត្រូវបានគេសង្ស័យថា អាចខ្លាចបាត់ប្រយោជន៍លុយកាក់ឬដាច់ឆ្នាំងបាយ ។

សូមបញ្ជាក់ថា ស្ទើររៀងរាល់យប់ ឈ្មួញឈើរដុះស្លែ ឈ្មោះ ចាន់ណា តែងតែបញ្ជាឲ្យកូនចៅខ្លួនដឹកជញ្ជូនឈើ ចេញពីស្រុកគូលែន ខេត្តព្រះវិហារ បន្តចែកចាយក្នុងខេត្តសៀមរាប មិនក្រោមបីទៅបួនរថយន្តសាំយ៉ុងនោះឡើយ ក្រៅពីនេះនៅមានដឹកជញ្ជូនតាមគោយន្តជាច្រើនទៀត ។

ទាក់ទងនិងករណីដឹកជញ្ជូនឈើរបស់ឈ្មួញខាងលើនេះដែរ លោក ពេជ្រ បូរិន នាយសង្កាត់រដ្ឋបាលព្រៃឈើគូលែនបានឲ្យដឹងថា ករណីបទល្មើសព្រៃឈើនៅក្នុងដែនសមមត្ថកិចរបស់លោក លោកពិតជាក្តាប់មិនបានអស់មែន ហើយលោកសូមអគុណហើយនូវការផ្តល់ព័ត៌មាន ចាំលោកបង្រ្កាប ៕  អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print