មន្ត្រីគយចល័តដេញចាប់ថយន្តនីសាន់ដឹកឈើគ្រញូងតែហាមអ្នកសាព័ត៏មានផ្ដិតយករួបភាព

ចែករំលែក៖

ប៉ោយប៉ែត ៖ កម្លាំងមន្ត្រីគយចល័តបាននាំគ្នាស្ទាក់ឃាត់រថយន្តដឹកឈើគ្រញូង មានចំនួនប្រហាក់ប្រហែល​១តោន តែបានហាមអ្នកសារព័ត៌មានមិនឲ្យចូលថតនូវសកម្មភាពថ្លឹងឈើមានទម្ងន់ប៉ុន្មានពិតប្រាកដ នោះឡើយ ដែលនេះហាក់ដូចមានការលាក់បាំង និងមិនសហការជាមួយ អ្នកសារព័ត៌មានយកទៅចុះផ្សាយឡើយ ។

ហេតុការណ៍ឃាតរថយន្តដឹកឈើនោះបានធ្វើឡើងនៅម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ ។ នៅពេលនោះគេរកឃើញមន្ត្រីគយចល័តបានបើករថយន្តប្រដេញតាមរថយន្តឈ្មួញដឹកឈើ ដែលទំនងជាឈើគ្រញូងហើយក៏មានអ្នកសារព័ត៌មានពីររូបបានឃើញបានថតយករូបភាព ដើម្បីយករបាយការណ៍ជាក់លាក់ទៅចុះផ្សាយមានចម្ងាយរាប់សិបគីឡូម៉ែត្រ រហូតដល់សាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យតែត្រូវបានមន្ត្រី​គយទាំងនោះបញ្ជាឲ្យសន្តិសុខហាមឃាត់អ្នកកាសែតមិនឲ្យចូលយកព័ត៌មានជុំវិញការឃាត់រថយន្តដឹកឈើនោះឡើយ។

រថយន្តដែលដឹកឈើខាងលើនេះ ម៉ាក នីសាន់មានឃ្លុបខ្មៅ ខាងក្រោយបិទជិត ពណ៌សពាក់ស្លាកលេខ​(បាត់​ដំបង2A.1982) ដែលគេសង្ស័យថាជារថយន្តរបស់ឈ្មួញ ដែលតែងតែលួចដឹកឈើគ្រញូងចេញពីច្រករបៀងខុសច្បាប់នៅតាមបន្ទាប់ព្រំដែនកម្ពុជា.ថៃព្រោះច្រករបៀងដែលសម្តេចក្រឡាហោម ស ខេងឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសសន៍ថាជាច្រកលួចលាក់ខុសច្បាប់នោះត្រូវសម្តេចបញ្ជាឲ្យបិទ។ ប៉ុន្តែពេលនេះនៅតែដំណើរការដឹកទំនិញ និងសត្វគ្រប់ប្រភេទរួមទាំងម៉ូតូរយន្តចង្កូតស្ដាំទៀតផង ហើយមន្ត្រីប្រចាំការនៅទីនោះ ប្រាប់ថាមានច្បាប់នាំចេញតាមច្រករបៀងត្រឹមត្រូវទៀតផង។ជុំវិញករណីឃាត់ឈើខាងលើនេះ អ្នកសារព័ត៌មាន នៅមិនទាន់ដឹងចំណាត់ការរបស់គយចល័តទៅលើក្រុមឈ្មួញដែលដឹកឈើ នេះបែបនេះនៅឡើយទេ។

ជុំវិញករណីឈើគ្រញូងដែលមន្រ្តីគយចល័តចាប់រថយន្តខាងលើនេះដែរលោកឆែសុធាប្រធានសាខាគយរដ្ឋា ករខេត្តបន្ទាយមានជ័យបានប្រាប់តាមទូរស័ព្ទថាចំពោះឈើដែលចាប់បានទាំងនេះលោកមិនទាន់ចាត់កម្លាំងថ្លឹងឲ្យដឹងពីទម្ងន់នោះឡើយពេលនេះលោកកំពុងជាប់រវល់ប្រជុំ៕  វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print