សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបាន៤នាក់ នៅខុនដូកាសា

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិវៀតណាមប្រុសស្រី៤នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងកម្លាំងកង អាវុធហត្ថខណ្ឌចំការមនឆ្មក់បង្ក្រាប នៅ ខុនដូកាសាក្នុងមជ្ឈមណ្ឌលកោះពេជ្រ នៅ ចំណុចខុនដូកាសា ជាន់ទី៨ បន្ទប់ លេខ ៨០២ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីឃាត់ខ្លួនបក្ខពួក៧នាក់នៅខេត្ត ស្វាយរៀង ។

បើតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបង្ហើបឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៤នាក់ដែលជាមុខ សញ្ញាជួញដូរគ្រឿងញៀនដ៏ធំខាងលើនេះគឺកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ជនសង្ស័យជួញដូរថ្នាំញៀន៤នាក់ នៅខេត្តស្វាយរៀង បន្ទាប់មកពួកគេបាន សារភាពថា ថ្នាំញៀនទាំងនេះគឺពួកគេទិញពីបក្ខពួកនៅខណ្ឌចំការមនរាជធានីភ្នំពេញ ទើបសមត្ថកិច្ចបន្តសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងអាវុធហត្ថខណ្ឌចំការមនឆ្មក់បង្ក្រាបនៅខុនដូកាសាក្នុងមជ្ឈមណ្ឌលកោះពេជ្រតែម្តង ។

ប្រភពដដែលបន្តឲ្យដឹងថា កម្លាំងកង រាជអាវុធហត្ថខេត្តស្វាយរៀងបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៧នាក់ដែលជាមុខសញ្ញាជួនដូរគ្រឿងញៀន កាលពី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ ។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះពួកគេបានសារភាពថាពួកខ្លួនជាអ្នកលក់ធម្មតាទេតែអ្នកដែលលក់ធំគឺជាជនជាតិវៀតណាមប្រុសស្រី៤នាក់ខាងលើនេះទើបឈានមកឃាត់ខ្លួនបាន៣នាក់ទៀតនៅភ្នំពេញ ព្រមទាំងរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៥គីឡូក្រាមទៀតផង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ចូនខ្លួនទៅកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីសួរនាំនិងចាត់ការតាម នីតិវិធី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print