សូមបើកបរមានការប្រុងប្រយ័ត្ន!! ផ្តាច់ជីវិតបុរសម្នាក់ភ្លាមៗ ខណៈបត់ម៉ូតូមិនមើលមុខក្រោយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ពិតជារន្ធត់មែន!! បុរសម្នាក់បើករ៉ឺម៉កម៉ូតូបត់ឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្ត ធុនធំបុកអូសក្រោមរថយន្តស្លាប់មួយរំពេច កាលពីម៉ោង៩ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះបង្គោលគីឡូ ម៉ែត្រលេខ152-153  លើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដី ឡូត៍ ក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា បុរសដែលត្រូវរថយន្តបុកស្លាប់ខាងលើឈ្មោះ យ៉យ យាត អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្តីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម  ជិះម៉ូតូម៉ាកស៊ីរូស មានសណ្តោងរ៉ឺម៉ក ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ ព្រោះក្រោយកើតហេតុបានរត់គេច ខ្លួនបាត់ បើករថយន្តម៉ាក ASIA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3A-9388 ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកទាំងពីរនាក់បើកបរក្នុងភូមិសាស្ត្រកើតហេតុខាងលើ  ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត ។ លុះពេលមកដល់កន្លែងកើតហេតុ អ្នកបើករ៉ឺម៉កម៉ូតូ  មានបំណងបត់ឆ្លងថ្នល់ តែមិនបានប្រយ័ត្នមើលឲ្យគ្រប់ជ្រុងជ្រោយ ក៏ត្រូវរថយន្តបុកពី ក្រោយស្លាប់នៅនឹងកន្លែងតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំចុះវាស់ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកមធ្យោយបាយធ្វើដំណើរទាំងពីរគ្រឿងយកមករក្សាទុក ។ ដោយឡែកសពបាន ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print