ពិធីប្រកាសផ្លាស់ប្តូរតែងតាំងចូលកាន់តំណែងថ្មី អភិបាល អភិបាលរងក្រុង នឹងស្រុងទាំងបួន នឹងនាយករដ្ឋបាលស្រុក-ក្រុង ក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ លោកអភិបាលនៃគណៈអភិបាលខេត្ត លោកម៉ុម សារឿន នឹងប្រធានក្រុមប្រឹក្សាខេត្ត លោកញ៉ែម សាម៉ន អញ្ចើញជាគណៈអធិបតី នឹងអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធជុំវិញខេត្តនឹងស្រុកអញ្ចើញចូលរួមជាភ្ញាវកិត្តិយស្សផងដែរ នៅថ្ងៃទី៧-៨ខែវិច្ឆិការ ឆ្នាំ២០១៧ត្រូវបានប្រកាសផ្លាស់ប្តូរ មុខតំណែងថ្មីជូនដល់មន្ត្រីល្អ មានស្នាដៃរអ្នកចាស់ត្រូវបានផ្លាស់ចេញមកសាលាខេត្តដើម្បីរងចាំចូលនិវត្តន៍ ហើយអ្នកមានស្នាដៃត្រូវបានឡើងកាន់ដំណែងជាអភិបាលក្រុង នឹងផ្លាស់ប្តូរមុខងារពីរស្រុកមួយទៅស្រុកមួយ នឹងដោយ ឡែកស្រុកសេសានត្រូវបាននៅកាន់តំណែងដដែល ទៅតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំនួនបីរស្រុករួមនឹងក្រុងមួយផងដែរ។

ក្នុងឱកាសនេះផងដែរលោកចៅ មន្នីរ៉ា នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានអានសេចក្តីប្រកាសអនុ ក្រឹត្យ ផ្លាស់ប្តូរតែងតាំងមុខងារថ្មីជូនលោកអិបាល អភិបាលរង នឹងនាយករដ្ឋបាលក្រុងនឹងស្រុក ១.លោក ប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង ត្រូវបានមកនៅសាលាខេត្តរងចាំចូលនិវត្តន៍ ហើយត្រូវបានតែងតាំងលោកសាយ កុសល់អភិបាលរងក្រុងឡើងកាន់តំណែងថ្មីជាអភិបាលក្រុងជំនួសលោកប៊ុន ណារី ២.លោកពន្លី មង្គល អភិបាលស្រុកសេសានចាស់ ត្រូវបានតែងតាំងជាអភិបាលស្រុកសេសានដដែល ៣.លោកថោង ស្រាន់ អភិបាលស្រុកថាឡាបរីវ៉ាត់ចាស់ ត្រូវបានមកកាន់តំណែងថ្មីជាអភិបាលស្រុកសៀមបូក ៤.លោកសន សារឿន អភិបាលស្រុកសៀមបូកចាស់ត្រូវបានផ្លាស់មកកាន់តំណែងថ្មីជាអភិបាលស្រុកថាឡាបរីវ៉ាត់វិញម្តង។

លោកម៉ុម សារឿន អភិបាលខេត្ត នឹងលោកញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ត្រា នឹងសេចក្តីប្រកាសមុខតំណែងថ្មីជូនដល់លោកអភិបាល អភិបាលរង នឹងនាយករដ្ឋបាលក្រុងនឹងស្រុកទាំងបួន ហើយលោកអភិបាលក្រុងស្រុកទាំងបួនបានឡើងធ្វើការ ផ្តាជ្ញាចិត្តរៀងៗខ្លួន ដើម្បីការពារបំរើប្រជាពលរដ្ឋដែលមានបញ្ហាទុកលំបាកក្នុងមូលដ្ឋានរបស់ខ្លួន នឹងលុបបំបាត់គ្មេងទំនើង គ្រឿងញ៉ៀន អំពើហឹង្សា ល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីភូមិឃុំមានសុវត្ថិភាព៩ចំណុច របស់អនុសាសន៍សម្តេចក្រឡាហោម សរ ខេង រួមនឹងការពារធនធានធម្មជាតិផងដែរ។

ជាចុងក្រោយលោកអភិបាលខេេត្ត បានមានប្រសាសន៍សំណេះសំណាលនឹងផ្តាំផ្ញើដល់លោកអភិបាលក្រុងនឹងស្រុកទាំងបួនទើបតែឡើងកាន់តំណែងថ្មី ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបំពេញបេសកម្មមួយនេះឲ្យបានល្អជាមួយប្រជាពលរដ្ឋ នឹងសហការជាមួយនឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដើម្បីបង្ក្រាបបទល្មើសផ្សេងៗកំឲ្យកើតមាន។

ជាចុក្រោយលោកអភិបាលខេត្តជូនពរដល់ឯកឧត្តមអភិបាលរងខេត្តនឹងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តទាំងអស់ឲ្យជួបតែសេចក្តីសុខនឹងបំពេញការងារតាមតួនាទីរៀងខ្លួនឲ្យបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ៕  មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print