បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ធាក់​កង់​ឡើង​ស្ពាន​ជ្រោយចង្វា​ រួច​លោត​ចូល​ទៅ​ក្នុង​ទន្លេ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ធាក់​កង់​ឡើង​ស្ពាន​ជ្រោយចង្វា​ រួច​លោត​ចូល​ទៅ​ក្នុង​ទន្លេ​ ដើម្បី​សម្លាប់​ខ្លួន​ តែ​មិន​ស្លាប់​ ត្រូវ​បាន​បងប្អូន​ខ្មែរឥស្លាម​ចេញ​ទូក​ជួយ​ស្រង់​ឡើងគោក​វិញ​ ។

ewew

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ ស្ថិត​ក្នុង​ក្រុម​២​ ភូមិ​ដើម​គរ​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា ​។​

​បុរស​ដែល​មក​លោតទឹក​សម្លាប់​ខ្លួន​ខាងលើ​មានឈ្មោះ​គង់​ ច័ន្ទ​សី​ អាយុ​៣៧​ឆ្នាំ​ មានមុខរ​បរជា​អ្នក​ជួយ​រៀប​រថយន្ត​ និង​ម៉ូតូ​នៅ​ហាង​គុយទាវ​ផ្សារ​ចាស់​រស់នៅ​ជាមួយ​ម្ដាយ​ និង​មាន​ប្រពន្ធ​ឈ្មោះ​ ប៉ុ​ល​ ទឿ​ អាយុ​៣៥​ឆ្នាំ​ មានមុខ​របរ​នៅផ្ទះ​ មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់​ ស្នាក់​នៅ​ខាងក្រោម​ស្ពាន​ជ្រោយចង្វា​ភូមិ​ដើម​គ​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា ​។​

​ស្ត្រី​ជា​ប្រពន្ធ​បុរស​ដែល​លោតទឹក​សម្លាប់​ខ្លួន​បាន​ឲ្យ​ដឹង​ថា​ ប្ដី​របស់​គាត់​កាលពី​អំឡុង​២​ខែ​មុន​បាន​ស្រវឹងស្រា​ធ្លាក់​ពីលើ​ផ្ទះ​បាក់ឆ្អឹង​ខ្នង​ និង​ត្រូវ​បាន​ចេញពី​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​រយៈពេល​២​ខែ​ប៉ុណ្ណោះ​ហើយ​បន្ត​ហូប​ស្រា​ជា​រៀងរាល់ថ្ងៃ​ ជា​ពិសេស​ទៅ​ទៀត​នោះ​ប្ដី​របស់​គាត់​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ​ថែម​ទៀត​ផង​ ។​

​ប្រពន្ធ​បន្ត​ថា​ ប្តី​របស់​កាលពី​ពេល​កន្លង​មក​បាន​ព្យាយាម​សម្លាប់​ខ្លួន​៣​ដង​រួច​មក​ហើយ​ តែ​មិន​ស្លាប់​ នេះ​ជា​លើក​ទី​៤​ហើយ​តែ​មិន​ស្លាប់​ដូច​បំណង​នោះ​ទេ​។​

​សមត្ថកិច្ច​នគរ​បាន​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​ស្រង់​មក​ដល់​លើគោក​ បាន​ធ្វើការ​ណែនាំ​អប់រំ​បុរស​ដែល​លោតទឹក​សម្លាប់​ខ្លួន​កុំឱ្យ​គិត​ខ្លី​អ៊ីចឹង​ទៀត​ រួច​ឱ្យ​ប្រពន្ធ​កូន​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕​

sewunnamedrter

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print