ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់រងរបូសបែកក្បាលសន្លប់ស្ដូកស្ដឹងត្រូវបានអ្នកស្រុកនាំគ្នាជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យខេត្តភ្លាមៗ ខណះកំពុងជិះម៉ូតូតាមផ្លូវដួលតែឯង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចភូមិរាជមន្ទី រឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
នគបាលឃុំរាជមន្ទីរបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្រវឹងស្រាមានឈ្មោះខិម ចន្នី អាយុ៤៥ឆ្នាំ មានទីលំនៅនៅភូមិដែកភ្លើង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខណះបើកម៉ូតូហុងដាវ៉េវ ពណ៍ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១B៩០៤៤ ដួលបណ្តាលឲ្យរបួស និងខូចខាតម៉ូតូយ៉ាងដំណំ ។
អ្នកភូមិបានប្រាប់ថា មុនពេលកើតហេតុស្ត្រីខាងលើជិះម៉ូតូតាមផ្លូវគ្រួសតែម្នាក់ឯងពីជើងមកត្បូង ក្នុងល្បឿនលឿន ពេលយប់ងងឹត ក្រោយមកស្រាប់តែឮសូសំឡេងប្រ៉ាវធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាចេញមកមើល និងរាយការណ័ដល់សមត្ថកិច្ចមូលដ្ឋានតែម្ដង ។
សមត្ថកិច្ចនគបាលបន្តថាស្ត្រីខាងលើបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយមិនដឹងពីស្ថានភាពផ្លូវខាងមុខមានជង្ហុក លូបែក លុះបើក មកដល់កន្លែកើតហេតុ ក៏ជិះធ្លាក់ចូលជង្ហុកបោកក្បាលទៅនឹងថ្មតែម្ដងទៅ ។ រហូតមកដល់រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្ត្រីខាងលើកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ ៕
ដោយ៖ យឹម សុថាន