រថយន្ត​ដឹក​អន្ទង់​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ អ្នក​ជិះ​ម៉ូតូ​២​នាក់​ត្រូវ​រថយន្ត​ដឹក​អន្ទង់​បុក​ស្លាប់​ ក្រោយ​ពី​ប​ញ្ចូ​ន​ទៅ​ដល់​មន្ទីរពេទ្យ​ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ។

IMG_6547

កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​សាលា​ដែង​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ។​ ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម​កម្លាំង​នគរបាល​ច​រារ​ចរណ៍​ស្រុក​មង្គលបុរី​បាន​ចុះ​ទៅ​ដល់ទី​កើតហេតុ​ ក៏​ប៉ុន្តែ​អ្នក​បើករថយន្ត​បង្ក​ បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​បន្ទាប់​ពី​បង្កហេតុ​រួច​ហើយ​នោះ​។​

​ជន​រង​គ្រោះ​មានឈ្មោះ​ ពៅ​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​នាង​ កេ​ត​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ដែល​ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ ឆ្នាំ​២០១៤​ គ្មាន​ស្លាក​លេខ​និង​អ្នក​រួម​ដំណើរ​មានឈ្មោះ​ រ៉ា​ន់​ សីហា​ ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​

​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ លោក​វរសេនីយ៍ទោ​ស៊ី​ ឌី​ អធិការ​នគរបាល​ ស្រុក​ មង្គលបុរី​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿ​ម៉ា​កកូ​រ៉ូ​ឡា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ ២M​ ៣៩៤២​ អ្នកបើកបរ​មិន​ស្គា់​អត្តសញ្ញាណ​ ក្នុង​រថយន្ត​ដឹក​ផ្ទុក​អន្ទង់​ បាន​បើកបរ​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​ប្រជែង​រថយន្ត​១​គ្រឿង​ទៀត​ ហើយ​ជ្រុល​ទៅ​បុក​ខាងស្តាំ​ដៃ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ទទួល​រង​របួសធ្ងន់​។​រីឯ​រថយន្ត​វិញ​បាន​ជ្រុល​ទៅ​ក្រឡាប់​ចូល​ប្រឡាយ​ទឹក​ខាងឆ្វេង​ដៃ​ធ្លាយ​ចេញ​សុទ្ធ​អន្ទង់​ចូល​ប្រឡាយ​ទឹក​នោះ​។​ក្រោយ​ពី​កើតហេតុ​ កម្លាំង​នគរបាល​ចរាចរ​ស្រុក​មង្គលបុរី​បាន​ចុះ​មក​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​ដល់​មន្ទីរពេទ្យ​ ហើយ​ជន​រង​គ្រោះ​ក៏​ដាច់​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​។​ សាកសព​ជន​រង​គ្រោះ​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ សមត្ថកិច្ច​អះអាង​ថា​បង្ក​ឡើង​ដោយ​រថយន្ត​បើក​ប្រជែង​មិន​ប្រុង​ប្រយ័ត្ន​ ។​ រថយន្ត​និង​ម៉ូតូ​ជន​រង​គ្រោះ​ ក្រោយ​ពី​សមត្ថកិច្ច​វាស់វែង​រួច​ហើយ​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ មង្គលបុរី​ ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

IMG_6552IMG_6550IMG_6548

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print