ទើប​រៀប​ការ​ថ្មោងថ្មី​អត់​ការងារ​ធ្វើ​​ដឹក​ដៃ​គ្នា​មក​ភ្នំពេញ​ប៊ិះ​ចាញ់បោក​គេ​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្ដី​ប្រពន្ធ​វ័យក្មេង​មួយគូ​ បន្ទាប់​ពី​រៀប​ការ​ថ្មោងថ្មី​ និង​ដោយ​ហេតុតែ​គ្មាន​ការងារ​ធ្វើ​ដើម្បី​សាង​ជីវភាព​ គ្រួសារ​ឱ្យ​បាន​រុងរឿង​ដូច​គេឯង​សុខចិត្ដ​ដឹក​ដៃ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​មក​ រក​ការងារ​ធ្វើ​នៅ​ក្រុងភ្នំពេញ​ ប៉ុន្ដែ​អ្វី​ ដែល​គួរ​សង្វេគ​នោះ​គឺ​បន្ទាប់​ពី​ស្ដាប់​ បានការ​ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ​ថា​មជ្ឈមណ្ឌល​ឱកាស​ការងារ​ខ្ញុំ​អាច​រក​ការងារ​ ធ្វើ​បាន​នោះ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​សុខចិត្ដ​យក​អត្ដសញ្ញាណប័ណ្ណ​របស់​ពួក​គាត់​ទាំង​ ២​នាក់​ទៅ​ឱ្យ​តំណាង​មជ្ឈមណ្ឌល​ចាត់ចែង​ រក​ការងារ​ឱ្យធ្វើ​ហើយ​ក្រោយមក​ដោយសារ​រង់ចាំ​យូរ​ពេក​ក៏​បាន​សម្រេចចិត្ដ​ឈប់​ចង់​ធ្វើការ​វិញ​ហើយ​សុំ​ដក​អត្ដ​ សញ្ញាណ​ប័ណ្ណ​មក​វិញ​តែ​ត្រូវ​តំណាង​ ក្រុមហ៊ុន​ទាមទារ​ប្រាក់​៦០​ដុល្លារ​ក្នុង​ ម្នាក់ៗ​ជា​ថ្នូរ​នឹង​ការ​ដក​អត្ដសញ្ញាណ​ ប័ណ្ណ​ ។​

3

​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ មជ្ឈមណ្ឌល​ផ្ដល់​ឱកាស​ការងារ​ខ្ញុំ​ ស្ថិត​ ក្នុងភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​និង​បាន​ធ្វើ​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​បន្ទាប់​ពី​ប្ដី​ប្រពន្ធ​វ័យក្មេង​មួយគូ​នេះរ​ត់ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ ឱ្យ​ជួយ​ដោះស្រាយ​ក្នុង​បញ្ហា​នេះ​បន្ទាប់​ពី​ី​ពួក​គាត់​ទាំង​២​នាក់​មាន​ទំនាស់​ពាក្យ​ សម្ដី​គ្នា​ជាមួយ​តំណាង​មជ្ឈមណ្ឌល​ឱកាស​ ការងារ​ខ្ញុំ​ ។​

​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ប្ដី​ មាន​ ឈ្មោះ​ ហម​ សុខ​ចាន់​ អាយុ​១៩​ឆ្នាំ​ ដែល​ទើប​រៀប​ការ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ ស៊ឹ​ម​ ស្រី​ពៅ​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​តា​ឌូ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្ដតាកែវ​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​ ក្រោយ​ពេល​រៀប​ការ​រួច ​។​

​បុរស​ជា​ប្ដី​បាន​រៀបរាប់​ប្រាប់​មន្ដ្រី​ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ថា​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ពួក​ គាត់​បាន​ស្ដាប់​ការ​ផ្សាយ​ព័ត៌មាន​ពី​វិទ្យុ​ក្នុងស្រុក​មួយ​ថា​ មជ្ឈមណ្ឌល​ផ្ដល់​ឱកាស​ ការងារ​ខ្ញុំ​អាច​រក​ការងារ​ធ្វើ​សម្រាប់​អ្នក​អត់​ការងារ​បាន​ ទើប​គាត់​សម្រេចចិត្ដ​ ដឹក​ដៃ​ប្រពន្ធ​ចាក​ចេញពី​ស្រុក​កំណើត​ មក​ដាក់​ពាក្យ​ធ្វើ​ការងារ​នៅ​មជ្ឈមណ្ឌល​ខាងលើ​ដោយ​គេ​អះអាង​ថា​ រូប​គាត់​ជា​ប្ដី​ អាច​ធ្វើ​ជា​បុគ្គលិក​សន្ដិសុខ​ឯកជន​ រីឯ​ ប្រពន្ធ​ជា​អ្នក​រត់​តុ​នៅ​តាម​ភោជនីយ​ ដ្ឋា​ន​។​ នៅ​ពេល​មក​ដល់​ម​ជ្ឍ​មណ្ឌល​នេះ​ នៅ​វេលា​ម៉ោង​៩​ព្រឹក​តំណាង​មជ្ឈមណ្ឌល​ បាន​ទាមទារ​យក​អត្ដសញ្ញាណប័ណ្ណ​ពួក​ គាត់​ទាំង​២​នាក់​ដោយ​ហេតុផល​ថា​យក​ ទៅ​បំពេញបែបបទ​ចូល​ធ្វើ​ការងារ​ ។​ ពេល​នោះ​ពួក​គាត់​ក៏​ប្រគល់​អត្ដសញ្ញាណ​ ប័ណ្ណ​២​សន្លឹក​ដែល​ជា​របស់​គាត់​មួយ​ សន្លឹក​និង​ប្រពន្ធ​មួយ​សន្លឹក​ទៅ​ឱ្យ​តំណាង​មជ្ឈមណ្ឌល​ខាងលើ ​។​

​បុរស​ជា​ប្ដី​បន្ដ​ទៀត​ថា​ បន្ទាប់​ពី​ ប្រគល់​អត្ដសញ្ញាណប័ណ្ណ​ទៅ​ឱ្យ​តំណាង​មជ្ឈមណ្ឌល​រួច​គេ​ឱ្យ​ពួក​គាត់​រង់ចាំ​ដល់​ ពេល​រសៀល​ថ្ងៃ​ដដែល​ឱ្យមក​ទទួល​ដំណឹង​ ពី​ការងារ​ដែល​ត្រូវធ្វើ​ ប៉ុន្ដែ​ដោយ​រង់ចាំ​ យូរ​ពេក​ពួក​គាត់​សម្រេចចិត្ដ​ឈប់​ចង់​ ធ្វើការ​តាម​រយៈ​មជ្ឈមណ្ឌល​មួយ​នេះ​ ហើយ​បាន​សុំ​ដក​អត្ដសញ្ញាណប័ណ្ណ​របស់​គាត់​និង​ប្រពន្ធ​មក​វិញ​ ប៉ុន្ដែ​ត្រូវ​បាន​ តំណាង​មជ្ឈមណ្ឌល​បញ្ជាក់​ថា​ បើ​ចង់​ បាន​អត្ដសញ្ញាណប័ណ្ណ​វិញ​ទាល់តែ​បង់​ ប្រាក់​ក្នុង​ម្នាក់ៗ​៦០​ដុល្លារ​ទៅ​ឱ្យ​ម​ជ្ឈ​ មណ្ឌល​នេះ​ ។​ ពេល​ឮ​ដូច្នេះ​ពួក​គាត់​២​ នាក់​ប្ដី​ប្រពន្ធ​ដែល​មាន​លុយ​តែ​២​ម៉ឺន​ រៀល​នៅ​ក្នុង​ហោប៉ៅ​គ្មាន​លទ្ធភាព​បង់​ឱ្យ​មជ្ឈមណ្ឌល​ខាងលើ​ក៏​កើត​ទៅ​ជា​ទំនាស់​ពាក្យ​សម្ដី​ឡើង​ហើយ​ក៏​សម្រេចចិត្ដ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​អះអាង​ថា​ ដោយ​ឃើញ​ប្ដី​ ប្រពន្ធ​វ័យក្មេង​មួយគូ​នេះ​ស្ថិត​ក្នុង​ស្ថាន​ ភាព​លំបាកលំបិន​យ៉ាង​ខ្លាំង​នោះ​ទើប​ លោក​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ អាណិតអាសូរ​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​ទៅ​ឱ្យ​ពួក​គាត់​សម្រាប់​ហូប​ ចុក​និង​ជួល​បន្ទប់​ស្នាក់​នៅ​មួយ​យប់​ហើយ​ ព្រឹក​ឡើង​ថ្ងៃ​ទី​២០​ ខែតុលា​ ទើប​លោក​ ចាត់​មន្ដ្រី​ឱ្យទៅ​សម្របសម្រួល​ជាមួយ​មជ្ឈមណ្ឌល​ផ្ដល់​ឱកាស​ការងារ​ខ្ញុំ​ដើម្បី​យក​អត្ដសញ្ញាណប័ណ្ណ​មក​វិញ​ ។​ បន្ទាប់​ មក​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​ថ្លែង​អំណរ​ គុណ​ចំពោះ​លោក​អធិការ​ខណ្ឌ​និង​បាន​ ដឹក​ដៃ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ធ្វើស្រែ​សាង​ជីវភាព​ថ្មី​ដោយ​មិនបាច់​ពឹងផ្អែក​មជ្ឈមណ្ឌល​ផ្ដល់​ឱកាស​ការងារ​ខ្ញុំ​ជួយ​ រក​ការងារ​ទៀត​ទេ​បាន​ន័យ​ថា​“​លា​ហើយ​ ភ្នំពេញ​”​ ឋានសួគ៌​បោកប្រាស់​ ៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print