ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា​រលំ​ភ្លើងទៀន​ឆេះ​ផ្ទះ​ឈើ​២​ខ្នង​ទាំង​កណ្តាល​យប់

ចែករំលែក៖

​ភ្នំពេញ​៖​ ផ្ទះ​ឈើ​២​ខ្នង​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​ បណ្តោយ​៨​ម៉ែត្រ​ ដំបូល​ប្រក់​ស័ង្កសី​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​១១​ និង​២២​នាទី​យប់​ ថ្ងៃ​ទី​២០​ តុលា​ ២០១៥​ ស្ថិត​ក្នុងភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ដោយសារ​តែ​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ហើយ​ធ្វើ​ឱ្យ​រលំ​ទៀន​ដែល​កំពុង​ឆេះ​ក៏​បង្ក​ជា​អគ្គិភ័យ​នេះ​ឡើយ​ ។​

photo 3

ម្ចាស់ផ្ទះ​ទាំង​២​ខ្នង់​ដែល​ត្រូវ​ភ្លើង​ឆាប់ឆេះ​អស់ទាំង​ស្រុង​នោះ​ ទី​១​ឈ្មោះ​វ៉ា​ រ៉ា​នី​ ហៅ​តឿ​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ចំណែក​ប្តី​មិន​ស្គាល់ឈ្មោះ​ ជា​អ្នក​បង្កហេតុ​ ទាំង​២​នាក់​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។​ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ កូយ​ ធី​ អាយុ​៣៩​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ មានមុខរ​បរជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ ព្រមទាំង​មានកូន​៧​នាក់​ក្នុង​បន្ទុក​ទៀត​ផង ​។​

​លោក​ យ៉ិ​ន​ វុ​ធ​ ចៅសង្កាត់​ច្បារ​អំពៅ​ទី​២​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឮ​ប្តី​ប្រពន្ធ​១​គូ​ដែល​មាន​ប្រពន្ធ​ឈ្មោះ​ វ៉ា​ រ៉ា​នី​ ហៅ​តឿ​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ (​មិន​ស្គាល់ឈ្មោះ​ប្តី​)​ ឈ្លោះប្រកែក​គ្នា​ បន្ទាប់​មក​ក៏​ធ្វើ​ឱ្យ​រលំ​ទៀន​ ដែល​ដុត​បំភ្លឺ​ ទៅ​លើ​ម៉ុង​ នៅ​ក្បែរ​នោះ​ ក៏​បង្ក​ជា​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​ឈើ​របស់​ខ្លួន​ ឃើញ​ដូច​នោះ​ប្តី​ប្រ​ព​ន្ឋ​២​នាក់​នោះ​បាន​បើកទ្វារ​ផ្ទះ​រួច​រត់​ចេញ​មក​ក្រៅ​ ស្រែក​អោយ​អ្នក​ភូមិ​នៅ​ក្បែរៗ​នោះ​ជួយ​ ។​

​ប្រភព​បន្ត​ថា​ ភ្លាមៗ​នោះ​ អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ធុង​ទឹក​ យក​ទៅ​ដងទឹក​ដើម្បី​មក​ជះ​ពន្លត់​ តែ​ដោយ​អំណាច​ភ្លើង​ឆេះ​ខ្លាំង​ពេក​ ក៏​បាន​ឆាប់ឆេះ​រាល់ដាល​ដ៏​ផ្ទះ​អ្នក​១​ខ្នង់​ទៀត​ដែល​នៅ​ក្បែរ​នោះ​ បង្ក​អោយ​មានការ​ភ្ញាក់​ដល់​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​ចុះ​មក​អន្តរាគមន៍​ហៅ​ រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​មក​បាញ់​ពន្លត់​ តែ​ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់​ភ្លើង​បាន​រលត់​ បាត់​ទៅ​ហើយ​ ព្រោះ​ដោយសារ​ប្រ​ជន​ពលរដ្ឋ​បាន​នាំ​គ្នា​ វា​យក​ម្ចេ​ច​ផ្ទះ​ទាំង​២​ខ្នង់​នោះ​ផង​នឹង​ជះ​ទឹក​ផង​ ទើប​អំណាច​នៃ​ភ្លើង​បាន​រលត់​ទាំងស្រុង​ ហើយ​មិន​ឆេះ​រាល់ដាល​ ដល់​ផ្ទះ​អ្នក​ភូមិ​បន្ត​ទៀត​ ។​

​ក្រោយ​ពេល​កើតហេតុ​ប្តី​ប្រ​ព​ន្ឋ​ដែល​ជា​ម្ចាស់ផ្ទះ​១​ខ្នង់​បង្កហេតុ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ នៅ​សល់​តែ​ស្ត្រី​មេម៉ាយ​កូន​៧​នាក់​ក្នុង​បន្ទុក​ បាន​ឈរ​ស្រែក​ទ្រហោយំ​សុំ​ការ​ជួយ​សង្គ្រោះ​ពីរ​សម្បុរ​សជន​ មេត្តា​ជួយ​គាត់​ផង​ ព្រោះ​គាត់​ក្រ​ណាស់​ គ្មាន​លុយ​ឯណា​មក​សាងសង​ផ្ទះ​ដើម្បី​ស្នាក់​នៅ​ឡើង​វី​ញ​ទេ​ ព្រោះ​គាត់​ដើរ​រើស​អេ​ត​ចាយ​រាល់​ថ្ងៃនេះ​គ្រាន់តែ​បាន​ទិញ​បាយ​ ម្ហូប​ និង​ឲ្យ​កូនៗ​ទៅ​រៀន​បាន​ខ្លះៗ​ប៉ុណ្ណោះ​ ។​

​ដោយ​ឃើញ​ការ​យំ​ស្រែក​សុំ​អោយ​គេ​ជួយ​បែប​នោះ​ លោក​ យ៉ិ​ន​ វុ​ធ​ ចៅសង្កាត់​ច្បារ​អំពៅ​ទី​២​ ក៏​បាន​និយាយ​ថា​ ស្អែក​គាត់​នឹង​រាយការណ៍​ទៅ​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​សុំ​ជំនួយ​ខ្លះមក​ជួយ​ជន​រង​គ្រោះ​ទាំង​២​គ្រួសារ​ខាងលើ​នោះ​ផង​ដែរ​ ៕​

photo 5photo 2photo 4photo 1

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print