ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូនិចមួយគ្រឿងគ្មានស្លាកលេខ ហើយដោយមានការសង្ស័យក៏បានធ្វើការឃាត់សួរនាំ និងយកឯកសារម៉ូតូមកបញ្ជាក់ ដោយសារតែសង្ស័យថាជាមុខសញ្ញាចាស់ ប៉ុន្តែរូបគេមិនព្រមក៏បានការ ប៉ះទង្គិចគ្នាបន្តិចបន្តួច ហើយពេលនោះក៏មានជនស៊ីវិលម្នាក់បានវាយម្ចាស់ម៉ូតូមួយដៃបាក់ធ្មេញ ហើយគេបានចោទមកលើកម្លាំងកងរាជអាវុធហត្ថថា វាយប្លន់យកម៉ូតូគេទៅវិញ ។
ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខបាបារាំង យីហោ ខននើ តាមបណ្តោយផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឈប់ម៉ូតូនៅកន្លែងកើតហេតុ ពេលនោះ ក៏មានកម្លាំងកងរាជអាវុធហត្ថបានមកសួរនាំ ហើយក៏បានសម្លុតគេឱ្យទៅទីបញ្ជាការជាមួយ ប៉ុន្តែគេមិនព្រម ពេលនោះក៏មានកម្លាំងម្នាក់បានមកឆក់សោរ ប៉ុន្តែគេមិនព្រមក៏មានប៉េអឹមម្នាក់ស្ទុះមកវាយ គេបណ្តាលឱ្យបាក់ធ្មេញហូរឈាមតែម្តង ហើយរូបគេមានក៏ភស្តុតាងជារូបភាពវីដេអូ ឃ្លីបដែលអ្នកនៅទីនោះថតបានផងដែរ។
ប៉ុន្តែបើតាមសម្តីរបស់លោក គីម ឡេង មេបញ្ជាការងអាវុធហត្ថខណ្ឌដូនពេញ ទទួលបន្ទុកផ្នែកស្រាវជ្រាវព្រហ្មទណ្ឌ បានប្រាប់តាមទូរស័ព្ទថា នៅក្នុងករណីខាងលើនេះគឺលើបានដឹងនាំកម្លាំងចុះល្បាតដោយផ្ទាល់ ហើយលោកក៏ បាននៅនឹងកន្លែងកើតហេតុដែរ ខណះដែលកំពុងដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋាន ក៏បានប្រទះឃើញ ម៉ូតូនិចមួយគ្រឿងគ្មានស្លាកលេខ ជិះឌុបគ្នា២នាក់ដែលសង្ស័យថាជាមុខសញ្ញាឆក់ចាស់ រួចក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យឯកសារ ព្រោះម៉ូតូជិះបានជិត២ពាន់គីឡូម៉ែត្រហើយ នៅមិនទាន់ធ្វើស្លាកលេខទៀត ប៉ុន្តែបែរជាគេស្រែកសំឡុតមកលើ កម្លាំងរបស់លោកទៅវិញ ។
លោកបន្តថា ពេលនោះកម្លាំងរបស់លោក ឱ្យម្ចាស់ម៉ូតូប្រគល់សោរម៉ូតូឱ្យសមត្ថកិច្ច ដើម្បីយកម៉ូតូទៅរក្សាទុកនៅទីបញ្ជាការខណ្ឌ និងយកឯកសារពាក់ព័ន្ឋមកបញ្ជាក់ ប៉ុន្តែគេមិនព្រមក៏មានការប្រទាញប្រទងគ្នា ហើយដោយសភាពរញ៉េរញ៉ៃពេកនោះ ក៏មានបុរសម្នាក់ស្លៀកពាក់ស៊ីវិលវាយគេមួយដៃតែម្តងទៅ ហើយលោកបានបញ្ជាក់ថាមិនមែនជាកម្លាំងរបស់លោកនោះទេ ហើយបុរសនោះក៏មិនដឹងថា ជានណារឬក៏ជាកម្លាំងនៅអង្គភាពណាមួយដែរ ។ លោកបានបញ្ជាក់ថា ម៉ូតូនិចដែលគ្មានស្លាកលេខនោះ លោកបានយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ រង់ចាំម្ចាស់ម៉ូតូយកឯកសារមក រួចនឹងប្រ គល់ឱ្យទៅម្ចាស់វិញ ៕
ដោយ៖ ព្រែកជ័យ