ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ឧត្តមសេនីយ៍ឯក អ៊ុយ សារិន ជាអគ្គមេបញ្ជាការរងខ.ភ.ម.

ចែករំលែក៖

ភ្នំពេញ ៖ នៅសាលប្រជុំអគ្គបញ្ជាការ កងយោធពលខេរភូមិន្ទ (ខ.ភ.ម.)រសៀលថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ មានរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហានជាន់ខ្ពស់ (ខ.ភ.ម.)ចំនួនពីររូប។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតី ភាព លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ (ខ.ភ.ម.) និងមានការ ចូលរួមពីសំណាក់ឧត្តម សេនីយ៍អគ្គមេបញ្ជាការរង នាយរង សេនាធិការចម្រុះមេបញ្ជាការបណ្តា ប្រភេទទ័ពជំនាញ និងកងឯកភាព ចំណុះអគ្គបញ្ជាការដ្ឋានជាច្រើនរូប ទៀត។

លោកឧត្តមសេនីយ៍ទោ ចាន់ សារ៉េត នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការ អានព្រះរាជក្រឹត្យ ព្រះបរមរាជវាំង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តែង តាំងមុខ ងារនាយទាហាន (ខ.ភ.ម.) ដល់លោក ឧត្តមសេនីយ៍ ឯក អ៊ុយ សារិន អត្តលេខ ០០០១២៤ ជាអគ្គ មេបញ្ជាការរង (ខ.ភ.ម.) ព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកដល់លោកឧត្តមសេនីយ៍ទោ នៃ គន្ធ នាយរងសេនាធិការចម្រុះផងដែរ។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន លើកឡើងពីការតែងតាំងផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរសក្តិ នាពេលនេះ គឺជាការយកចិត្តទុកដាក់ចំពោះ(ខ.ភ.ម.) ពីសំណាក់ប្រមុខរាជ រដ្ឋាភិបាល ក្រសួង ការពារជាតិ និងអគ្គ បញ្ជាការឆ្លើយតបនឹងតម្រូវការរីកម្រើននេះ លោកឧត្តមសេនីយ៍ទាំងពីររូបត្រូវប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀតលើការងារគ្រប់គ្រងដឹកនាំបញ្ជា ដែលថ្នាក់លើប្រគល់ឲ្យ រួមចំណែក អភិវឌ្ឃន៍(ខ.ភ.ម.)ឲ្យកាន់តែ រីកចម្រើនទៅមុខ។

លោកនាយឧត្តមសេនីយ៍ បន្តទៀត ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ ត្រឹមត្រូវ និងប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះ រាជាណាចក្រ កម្ពុជាបាន​ខិតខំស្តារអភិ វឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេរហូត មានអ្វីៗ គ្រប់បែបយ៉ាងរួមទាំងដំណើរការប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋ កិច្ចជាតិឱ្យ មានកំណើន ជារៀងរាល់ឆ្នាំ គោរពសិទ្ធិមនុស្ស ជាពិសេសធានាបាន រឹងមាំសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខទូទាំងប្រទេស ផ្សះផ្សាបង្រួប បង្រួមជាតិ ឯកភាពទឹកដី និងការរស់នៅ ក្រោមដំបូលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល របស់ជាតិ។

ក្នុងន័យនេះ(ខ.ភ.ម.)ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារឱ្យបានដាច់ខាត សុខសន្តិភាព រក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការពារក្តីសុខ សាន្តជូនប្រជាពលរដ្ឋ សំដៅបង្កបរិយា កាសអំណោយផល សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ត្រូវបង្កើន និងបង្ការ ទប់ស្កាត់ មិនឱ្យកើតឡើង ជាដាច់ខាត ក្រុមជ្រុល និយម ឬ សកម្មភាពណាមួយ នាំឱ្យមានភាពវឹកវរដល់សង្គមជាតិ និង មានចរិត បំផ្លាញសន្តិភាព។ បន្តយកចិត្តទុកដាក់ថែទាំកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរួមទាំងបណ្តុះបណ្តាលហ្វឹក ហ្វឺន ថែទាំសុខភាព ចិញ្ចឹមទ័ព ជំរុញ កសាងសមត្ថភាពពិសេសបណ្តាកងឯកភាពបំពេញ ភារកិច្ចនៅតាមព្រំដែនគោក ទឹកឱ្យមានសមត្ថភាពពេញលេញ ក្នុង បុព្វហេតុកិច្ច ការពារជាតិ។

លោកអគ្គមេបញ្ជាការ ក៏បានសាទរ និងផ្តាំផ្ញើសាកសួរសុខទុក្ខដល់នាយ ទាហាន នាយទាហានរង និងពល ទាហានទាំងអស់ តាមបណ្តាកងឯក ភាព(ខ.ភ.ម.)ព្រមទាំងជូនពរអស់ លោក មានសុខភាពល្អ សម្រេចបានជោគ ជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print