រណ្តៅដីខុសច្បាប់នៅស្រុកអង្គរជ័យនៅតែដំណើរ ការគ្រាដែលអាជ្ញាធរនិងស្ថាប័នជំនាញរុញដាក់គ្នា

ចែករំលែក៖

ខេត្តកំពត៖ រណ្តៅដីដែលគ្មានច្បាប់ របស់ក្រុមហ៊ុនលោក គ្រីស ហេង កំពុង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាននៅតែបន្តសកម្មភាពយ៉ាងរលូន ដដែល ខណៈដែលអាជ្ញាធរ និងមន្ត្រីរ៉ែ និង ថាមពលស្រុកហាក់ធ្វើព្រងើយកន្តើយ។

រណ្តៅដីដែលមានជម្រៅជ្រៅហួស ប្រមាណ ដែលស្ថិតក្នុងភូមិពេជ្រចង្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ត្រូវបានមន្ត្រីជំនាញទទួលស្គាល់ថា ពិតជាងាយប្រឈមនឹង គ្រោះថ្នាក់ដល់អ្នកដទៃ ។ ប៉ុន្តែបើទោះជា បានដឹងថា រណ្តៅដីខាងលើគ្មានច្បាប់ និងបង្កគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ មន្ត្រីជំនាញ និងអាជ្ញាធរ នៅតែបែរខ្នង ដាក់បទល្មើស មិនខុសពីការលើកឡើង របស់ប្រជាពលរដ្ឋឡើយ ។ ពោលគឺអ្នក ដែលត្រូវរងគ្រោះ គឺជាប្រជាពលរដ្ឋ អ្នកដែលបានផលគឺខាងក្រុមឈ្មួញ ចំណែកអ្នកមិនអើពើ គឺជំនាញ និង អាជ្ញាធរ ព្រោះបានលាភសក្ការៈ ។

លោក ម៉ូវ តែត ប្រធានការិយាល័យរ៉ែ និងថាមពលស្រុកអង្គរជ័យ ពុំបានបង្ហាញពីសមត្ថិភាពលើកិច្ចការរបស់ខ្លួនឡើយ បែរជាជំរុញឲ្យអ្នកសារព័ត៌មានទៅជួប លោក គ្រីស ហេង ដែលជាឈ្មួញននៅ ផ្ទះទៅវិញ។
រីឯលោក គឹម បូណា អភិបាលស្រុក អង្គរជ័យបានមានប្រសាសន៍ថា លោកនឹង សួរនាំទៅលោកប្រធានការិយាល័យរ៉ែ និងថាមពលស្រុកឲ្យបានច្បាស់ ៕  ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print