ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ នៃទិវាបុណ្យជាតិ ០៩វិច្ឆិកា ១០៥៣-២០១៧ នៅវិមានឯករាជ្យនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំពេញ ។
យាង និងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធី និងពិធីនោះ មានវត្តមានសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ព្រមទាំងសម្តេច ទ្រង់ លោក លោកស្រីជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនយ៉ាងច្រើនកុះករ៕
...
ដោយ៖ សិលា