កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ចោរម្នាក់ ក្រោយប្រទាញប្រទង់ដួលជាមួយជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបវ៉ាត់ចង្កេះពីបុរសម្នាក់កំពុងជិះកង់ហាត់ប្រាណ កាលពីម៉ោង១៨និង០០នាទីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០០៣ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះយ៉ាន វិរះ អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវមាបស្រុកកំណើតភូមិក្រោគោឃុំក្រោគោស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

ជនរងគ្រោះ ឈ្មោះ សេង គន្ធី ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរមន្ត្រីរាជការស្នាក់នៅផ្ទះលេខ១៤ផ្លូវ៤៧សង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុគាត់បានជិះ កង់ហាត់ប្រាណមកលេងឃ្លាំងបងនៅផ្លូវ១០១៩ក្រោយមកក៍ជិះកង់គោលបំណងត្រឡប់ទៅផ្ទះវិញដោយជិះតាមផ្លូវ១០០៣ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើស្រាប់ តែមានជនសង្ស័យម្នាក់ជិះម៉ូតូSUZUKI Let’sពណ៌ខ្មៅលាយទឹកប្រាក់មកពីក្រោយធ្វើ សកម្មភាពឆក់យកកាបូបពណ៌ត្រេអ៉ីដែលគាត់វ៉ាត់ជាប់និងចង្កេះពេលនោះគាត់បានប្រទាញប្រទង់ជាមួយជនសង្ស័យធ្វើអោយគាត់ដួលកង់ចំណែកជនសង្ស័យក៍ដួលម៉ូតូដែល។

ប្រភពដដែលបានប្រាប់ទៀតថាភ្លាមៗគាត់ស្រែកចោរៗធ្វើអោយជនសង្ស័យភ័យរត់ចោលម៉ូតូលោតចូលក្នុងទឹកស្រះភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីកំពុងសំរួលចរាចរណ៍ក្បែរនោះឃើញក៍អត្តរាគមន៍និងចាប់បានជនសង្ស័យខាងលើភ្លាមៗនិងបានដកហូតកាបូប ពីជនសង្ស័យខាងលើបានវិញភ្លាមៗ។ប្រភពបានប្រាប់ទៀតថានៅក្នុងកាបូបខាងលើមាន
លុយជាង៥០ដុល្លាទូរស័ព្ទដៃចំនួន៣គ្រឿង(ស៉ិចប្លើសចំនួន២គ្រឿងនិងអិនចុចពិលមួយគ្រឿង កាតអេធីអឹមនិងសម្ភារះមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើបានត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print